ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​​ម៉ាក​​កាមរី​បា​ឡែ​ន​បុក​អ្នក​ជិះ​ម៉ូតូ​បណ្តាល​ឱ្យ​របួសធ្ងន់​៣​នាក់​ ​ហើយ​បន្ត​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​ កាល​ពី​​វេលា​ម៉ោង​៤និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​៧ ​កុម្ភៈ ​​២០១៦​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ស្ថិត​ភូមិ​ជំទាវ ​ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ ។

​អ្នក​រង​​របួសធ្ងន់​​ទាំង​៣​នាក់​​ខាង​លើ​នេះ មាន​ ១.​ឈ្មោះ សន សុ​ជាតិ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ២.​ឈ្មោះ ភូ​ន ស្រី ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ ​និង​៣.​ឈ្មោះ ហឿ​ត ភេទ​ស្រី​ ​អាយុ​២៧​ឆ្នាំ​ ​អ្នក​ទាំង​៣នាក់​ រស់នៅ​ក្រុង​សិរី​សោភ័ណ​ ។

លោក ផុ​ន ទី​ណូ មន្ត្រី​នគរ​បាល​ចរាចរ​ស្រុក​បាន​​​ឱ្យ​ដឹង​​ថា​​ ​​មុន​ពេល​កើតហេតុ គេ​ឃើញ​​​រថយន្ត​​ម៉ាក​​កាម​រី​បា​ឡែ​ន ​ពណ៌ស​ ​បើក​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​​​​ លុះ​មក​ដល់​​ចំណុច​កើតហេតុ ក៏​បុក​អ្នក​ជិះ​ម៉ូតូ​​ម៉ាក​ហុងដា​ ​ដែល​រួម​ដំណើរ​ចំនួន​៣​នាក់​បណ្តាលឱ្យ​​របួសធ្ងន់​ ហើយ​បន្ត​ទៅ​បុក​រថយន្ត​​​ ពណ៌​ស​ មួយ​គ្រឿង​ទៀត​​​បណ្តាល​ឱ្យ​ធ្លាក់​ផ្លូវ​ ។ ​​អ្នក​បើកបរ​ឈ្មោះ ស៊ី​ង ហុង ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត ​។

​​ក្រោយ​​​កើត​​ហេតុ អ្នក​របួសធ្ងន់​​ទាំង​​៣​នាក់​ ត្រូវ​បាន​គេ​ដឹក​ទៅ​​សង្គ្រោះ​​នៅ​​មន្ទី​រពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​ មង្គល​បូ​រី ។ ​ចំណែក​រថយន្ត​​ទាំង​២​គ្រឿង និង​​ម៉ូតូ​១​គ្រឿង​ ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​នគ​របាល​ស្រុក​ ដើម្បី​​​រង់​ចាំ​ដោះស្រាយ​​តាម​ច្បាប់​ ៕​