ភាពយន្ត Mowgli សម្ដែង​ដោយ​មនុស្ស បញ្ចេញ​ Trailer ថ្មី​កាន់​តែ​គួរ​ឲ្យ​ចង់​ទស្សនា


ភាពយន្ត Mowgli សម្ដែង​ដោយ​មនុស្ស បញ្ចេញ​ Trailer ថ្មី​កាន់​តែ​គួរ​ឲ្យ​ចង់​ទស្សនា

ខ្សែ​ភាពយន្ត​រៀបរាប់​ពី​ដំណើរ​ផ្សងព្រេង​របស់​កុមារ Mowgli រឿង “The Jungle Book” របស់​ផលិតកម្ម Walt Disney Pictures ទើប​តែ​បញ្ចេញ​វីដេអូ Trailer ថ្មី​មួយ​ទៀត ដែល​មាន​ឈុត​ឆាក​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន។

 

ភាពយន្ត Mowgli សម្ដែង​ដោយ​មនុស្ស បញ្ចេញ​ Trailer ថ្មី​កាន់​តែ​គួរ​ឲ្យ​ចង់​ទស្សនា

 

មិន​ខុស​ពី​ភាពយន្ត​គំនូរជីវចល​ ភាពយន្ត​ថ្មី​នេះ​និយាយ​ពី​ជីវិត​ផ្សង​ព្រេង​​ដើម្បី​ស្វែង​យល់​ពី​ខ្លួន​ឯង​ របស់​កុមារា​មួយ​រូប​​មាន​ឈ្មោះ​ថា Mowgliដែល​មាន​កំណើត​ក្នុង​ព្រៃ​ជា​មួយ​គ្រួសារ​ឆ្កែព្រៃ​មួយ​ហ្វូង។ ប៉ុន្តែ​​អំឡុង​ពេល​ធ្វើ​ដំណើរ​នៅ​ក្នុង​ព្រៃ Mowgli ត្រូវ​ជួប​ឧបសគ្គ​និង​រត់​គេច​ពី​សត្វ​សាហាវ​ជា​ច្រើន​ដូច​ជា ខ្លា ពស់ ដំរី និង​ស្វា​ជាដើម។

 

រឿង “The Jungle Book” ​ថ្មី​នេះ​ដឹក​នាំ​​ដោយ​លោក Jon Favreauដែល​ធ្លាប់​ដឹក​នាំ​រឿង “Iron Man” , “Cowboys” និង​ សរសេរ​អត្ថបទ​រឿង​ដោយ​លោក Justin Marks ។

 

កុមារា Neel Sethi ដែល​មាន​អាយុ​១២ឆ្នាំ ​សម្ដែង​ជា​តួ​ឯក Mowgli ខណៈ​តារា​សម្ដែង Idris Elba ត្រូវ​បញ្ចូល​សំឡេង​សត្វ​ខ្លា Shere Khan, តារា​សម្ដែង Bill Murray ​បញ្ចូល​សំឡេង​ជា​សត្វ​ខ្លា​ឃ្មុំ Baloo តារា​សម្ដែងBen Kingsley បញ្ចូល​សំឡេង​ឲ្យ​​​ខ្លា​រខិន​ខ្មៅ Bagheera, Giancarlo Esposito បញ្ចូល​សំឡេង​ឲ្យ​ឆ្កែ​ព្រៃ Akela, និង Scarlett Johansson បញ្ចូល​សំឡេង​ជា​ពស់​បិសាច Kaa ។
“The Jungle Book” នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​រោងកុន​នៅ​ថ្ងៃ​ទី​ ១៥ ខែ មេសា ឆ្នាំ ២០១៦។

 

ទស្សនា​ Trailerថ្មី​រឿង “The Jungle Book” ខាង​ក្រោម៖

 

ភាពយន្ត Mowgli សម្ដែង​ដោយ​មនុស្ស បញ្ចេញ​ Trailer ថ្មី​កាន់​តែ​គួរ​ឲ្យ​ចង់​ទស្សនា

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ comingsoon