បន្ទាប់​ពី​វះកាត់ តើ​ពេល​ណា​ទើប​អាច​បរិភោគ​អាហារ​បាន​?

បន្ទាប់​ពី​វះកាត់ តើ​ពេល​ណា​ទើប​អាច​បរិភោគ​អាហារ​បាន​?

​ជាទូទៅ​បន្ទាប់ពី​ការវះកាត់​ហើយ គ្រួសារ​អ្នកជំងឺ​តែង​ចោទសួរ ថា តើ​ពេល​ណា​ទើប​អ្នកជំងឺ​អាច​បរិភោគ​អាហារ​បាន​?

​អាហារ​ពិតជា​មាន​ឥទ្ឋិពល​ទៅលើ​ដំណើរការ​ជា​សះស្បើ​យរបស់​អ្នកជំងឺ​ក្រោយ​វះកាត់​។ សំនួរ​ថា​តើ​ពេលណា​ក្រោយ​វះកាត់​អាច បរិភោគ អាហារ​បាន​?

​ជា​ទៅ​ទៅ​វា​អាស្រ័យ​ទៅលើ​ចលនា​របស់​ពោះវៀន​នៅ​ក្នុង​ការទទួលយក​អាហារ​ដែល​អ្នក​បរិភោគ​។ មនុស្ស​ខ្លះ​ក្រោយ​ពេល​វះកាត់​អាច​មាន​អារម្មណ៍​ឃ្លានៗ​។ ចំណែក​អ្នកខ្លះ​ទៀត​វិញ​អាច​ត្រូវ​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​។​

​គ្រូពេទ្យ​នឹង​ចោទសួរ​ថា​តើ​អ្នកជំងឺ​មាន​កូរពោះ​ដែរឬទេ​។ សម្លេង​កូរពោះ​នេះ​មានន័យ​ថា​ចលនា​ពោះវៀន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​។ ដូច្នេះ​ការបរិភោគ​អាហារ​អា​ចាប់ផ្តើមបាន​។ គ្រូពេទ្យ​ខ្លះ​សួរថា​តើ​អ្នកជំងឺ​បាន​ដើរខ្យល់​ហើយ​ឬ​នៅ មុន​ពេល​ប្រាប់​អ្នកជំងឺ​អោយ​បរិភោគ​អាហារ​៕​

រៀបរៀងដោយ៖ វេជ្ជ. ងួន សេរ័ត្ន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។