​ថ្នាំ​ដូ​ស​ធ្មេញ​តំបូង​បំផុត​លើ​លោក ផ្សំ​ពី​កាហ្វេ​អុីន​

Doliprane TVC

​សហគ្រិន​អា​មេ​រិច​មួយរូប​បាន​ច្នៃ​បង្កើត​ថ្នាំ​ដូ​ស​ធ្មេញ​មួយ​ប្រភេទ​នឹង​ដំបូង​បំផុត​ផ្សំ​ជាមួយ​កាហ្វេ​អុី​ន ដែល​ថ្នាំ​នេះ ជួយ​ធ្វើអោយ​អារម្មណ៍​ប្លែក និង ​ធ្វើអោយ​ធ្មេញ​ស្អាត​ ។​ ​លោក Meropol ជា​និ​សិ​ត្ស​បញ្ចប់​ការសិក្សា​មកពី​សាកលវិទ្យាល័យ Brown University បាន​សិក្សា​ដឹងថា ប្រជាជន​អា​មេ​រិចចំនួន ៥០% តែង​ធ្វើការ​ដុះធ្មេញ​ប្រើ​វិធី​ផ្សេង ដូចជា​ខ្សែ​ជាដើម ចំណែក ៥០% ​ទៀត ច្រើន​ប្រើ​ច្រាស់​ដូ​ស​ធ្មេញ​ ។

​លោក​បាន​នឹកឃើញ​នូវ​គំនិត​នេះ​ឡើង ព្រោះ​កាល​ពីមុនមក​មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​ផលិត​ថ្នាំ​ដូ​សធ្មេញ​ប្រភេទ​នេះ​ទេ​។ ក្រោយមក​លោក​បានចាប់ផ្តើម ផ្សំ​រូបមន្ត ដោយ​ខ្លួនឯង និង ​បានដាក់​ឈ្មោះ​ផលិត ផល​របស់លោក​ថា Power Toothpaste ដែល​វា​មាន​សមត្ថភាព​ជួយ​ស្រូបយក​សារធាតុ​កង្វក់​ និង សំអាត​បាន​យ៉ាង​ល្អ និង​រក្សា​សុខភាព​អ​ញ្ជា​ញ​និង​មាត់​។

​ថ្នាំ​ដូ​ស​ធ្មេញ​នេះ មិនមាន​ផ្សំ​ពី​សារធាតុភ្លុយអរ ​(fluoride) នោះទេ តែ​បានធ្វើការ​ផ្សំ​ឡើង​ពី​សារធាតុ បែប​គ្រឿងសំអាង​ទៅវិញ ​។ ​អ្នកជំនាញ​ពេទ្យធ្មេញ​បានអោយដឹងថា ថ្នាំ​ដូ​ស​ធ្មេញ​នេះ វា​មិនមាន​អ្វី​ខុស​នោះទេ គេ​អាច​ប្រើ​សារធាតុ អ្វី​ក៏បានអោយតែ​ជួយ​រក្សា​សុខភាព​មាត់​ធ្មេញ​បាន​ស្អាត និង​ ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​ទៅ​វា​បាន​ហើយ​ ។ ហើយ​អ្នកជំនាញ​បាន​ណែនាំគួរតែ​បន្ថែម​សារធាតុ ភ្លុយអរ ខ្លះរឹតតែ​ប្រសើរ​ ៕ សុផល