ខ្ញុំ​មាន​ការឈឺចាប់ តើ​គួរប្រើ​ថ្នាំ​របៀប​ណា​?

ខ្ញុំ​មាន​ការឈឺចាប់ តើ​គួរប្រើ​ថ្នាំ​របៀប​ណា​?

​នៅក្នុង​ជី​​វិ​តមនុស្ស គ្មាន​នរណា​ម្នាក់​ចៀសផុត​ពី​ការឈឺចាប់​ឡើយ​ហើយ​តែង​ឆ្លងកាត់​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​។ តើ​គួរប្រើ​ថ្នាំ​បំ បាត់​ការឈឺចាប់​ដូចម្តេច​?

​ជាទូទៅ​ថ្នាំ​បំបាត់​ការឈឺចាប់​មាន​ច្រើន​ប្រភេទ​។ គេ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​គឺ​អាស្រ័យ​ដោយ​ប្រភេទ​នៃ​ការឈឺចាប់​នីមួយៗ​។​

​សម្រាប់​ការឈឺចាប់​ដែល​បណ្តាល​មកពី​ការ​រលាក​ដូចជា​ការឈឺ​ក្បាល​និង​ការ​ឈឺចង្កេះ​ជាដើម ជាទូទៅ​គេ​ច្រើន​ប្រើ​ថ្នាំ​ប្រភេទ​ប៉ា​រ៉ា​សេ​តា​ម៉ុល និង​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​ប្រឆាំង​នឹង​ការ​រលាក ( anti-inflammatory painkillers)​។​

​ប៉ុន្តែ​បើសិន​ជា​ការឈឺចាប់​បណ្តា​ល​មកពី​មូលហេតុ​ផ្សេង​ពី​នេះ គេ​នឹង​ប្រើ​ថ្នាំ​ផ្សេង​ពី​នេះ​។​

​ជាទូទៅ​ថ្នាំ​បំបាត់​ការឈឺចាប់​មាន​ផលប៉ះពាល់​អវិជ្ជមាន​។ ដូច្នេះ អ្នក​អាច​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​បាន តែ​ក្នុងករណី​ដែល​វា​ប៉ះពាល់​ដល់​កា​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ប៉ុណ្ណោះ​៕

ប្រែសម្រួល៖ វេជ្ជ. ងួន សេរ័ត្ន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។