ក្នុង​១​ថ្ងៃ​សែន ខេត្តតាកែវ​មាន​មនុស្សម្នា​ក់បាន​ស្លាប់​និង​របួស​១២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

តាកែវ: នៅក្នុង​ឱកាស់​សែន​បុណ្យចូលឆ្នាំ​ចិន​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​ខេត្តតាកែវ គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ខេត្តតាកែវ បាន​ឆក់យក​អាយុជីវិត​មនុស្ស​ម្នាក់​និង​រងរបួស​ស្រាល​ធ្ងន់​ចំនួន​១២​នាក់​។​

​យោងតាម​លោក អ៊ុន សារិន​ស្នងការរង​ទទួលបន្ទុក​ការ​រិ​យា​ល័យ​កណ្ដាល​នគ​បាល​សណ្ដាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តតាកែវ បាន​ថ្លែងថា ក្នុង​មួយថ្ងៃ​សែន​ចិន​នេះ​គ្រោះថ្នាក​ចរាចរណ៍​នៅក្នុង​ខេត្តតាកែវ​បាន​កើតឡើង​ចំនួន​៤​លើក​ភាគច្រើន​គ្រោះថ្នាក់​ចារ​ចរណ៍​នេះ បាន​កើតឡើង​នៅក្នុង ក្រុង​ដូន​កែវ ហើយ​គ្រោះថ្នាក់​នេះ​បាន​បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស​ម្នាក់​និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​១២​នាក់​។

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្ដាលមកពី​ការបើកបរ​ជែង​គ្នា​ក្នុង​ល្បើ​ន​លឿន​មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​ពាក់មួក​សុវត្ថិភាព​ហើយ​ភាគច្រើន នៃ​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​គឺ​ពួកគេ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ស្រាខ​ណៈ​ពេលដែល​មានការ​ជួប​ជុំ​ផឹកស៊ី​ក្នុងឱកាស់​ពិធី​សែន​ចូលឆ្នាំ​ចិន​។​

​បើតាម​លោក​ស្នងការរង​ខេត្តតាកែវ ក្នុងឱកាស់​បុណ្យចូលឆ្នាំ​ចិន​នេះ​ផងដែរ​កំលាំង​នគ​បាល​ចរាចរណ៍​ត្រូវ​បានដាក់​ប៉ុស្តិ៍ ត្រួតពិនិត្យ​អ្នកបើក​រប ដែលមាន​ជាតិ​ស្រវឹង​នៅ​ពីរ​កន្លែង​ក្នុង​ក្រុង​ដូន​កែវ​ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ហើយ​យើង​និង​ធ្វើការ​ផាកពិន័យ ទៅតាម​ច្បាប់ទម្លាប់​ហើយ​បើ​មាន​ករណី បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ធ្ងន់ធ្ង​យើង​និង​ធ្វើការ​បញ្ចូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕