បង្ក្រាប​ឈើ​ចំនួន​៤​គោលដៅ រកឃើញ​ឈើ​ហ៊ុ​ប​ចំនួន​២៥​ម៉ែត្រគូប នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប​

​សៀមរាប: យ៉ាងហោចណាស់​ក៏មាន​ឈើ​ហ៊ុ​ប​មូល ដែលជា​ប្រភេទ​ឈើ​ចំរុះ​ប្រមាណ​ជា​២៥​ម៉ែត្រ គូប​ត្រូវបាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ក្រោម​ការដឹកនាំ​របស់​លោក ឯម មុនី នាយរង​អធិការដ្ឋាន រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប សហការ​ជាមួយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​និង រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​។​

​សមត្ថកិច្ច​និយាយថា ប្រតិបត្តិការ​នោះ​ធ្វើឡើង​ចំនួន​៤​គោលដៅ​ផ្សេងៗ​គ្នា​ស្ថិត​ក្នុងភូមិ​ខ្នារ ភូមិ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​០២​និង​ទី​០៣​ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅនេះ ។​

​លោក ម៉ែន វុទ្ធី មន្ត្រី​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប បានបញ្ជាក់​អោយដឹងថា គោល ដៅ​ទី​១​គឺ​លំនៅដ្ឋាន​របស់​ឈ្មោះ សៅ ច​យ ហៅ​រិ​ន ច​យ រឹបអូស​បាន​ឈើ​ហ៊ុ​ប​មូល​ប្រភេទ​លេខ​១ មាន​ផ្ចឹក និង​សុ​ក្រំ ហើយ​ដកហូត​បាន​ចំនួន​២៤​ដុំ​ស្មើនឹង​៦​ម៉ែត្រគូប​៧៥៩​ផ្លាន​។​

​គោលដៅ​ទី​២ ដី​ឡូ​តិ៍​លំនៅដ្ឋាន​របស់​ឈ្មោះ មុយ សោ រឹបអូស​បាន​ឈើ​ហ៊ុ​ប​មូល​ប្រភេទ ឈើ​លេខ​១ លេខ​២​និង​លេខ​៣ មាន​ផ្ចឹក សុ​ក្រំ និង​ខ្វាវ ហើយ​ដកហូត​បាន​ចំនួន​២២​ដុំ​ស្មើ​និង​៥ ម៉ែត្រគូប​៧៧៨​ផ្លាន​។​

​គោលដៅ​ទី​៣ ស្ថិតនៅ​ដី​ឡូ​តិ៍​លំនៅដ្ឋាន​របស់​ឈ្មោះ សុខ ម៉ាប់ រឹបអូស​បាន​ឈើ​ហ៊ុ​ប​មូល ប្រភេទ​ឈើ​លេខ​១​មាន​ផ្ចឹក សុ​ក្រំ និង​ត្រ​សេក បាន​ចំនួន​១៩​ដុំ ស្មើ​ចំនួន​៥​ម៉េ​ត្រ​គូប​៧៦៥​ផ្លាន​។​

​គោលដៅ​ទី​៤​ស្ថិតក្នុង​ដី​ឡូ​តិ៍​គ្មាន​លំនៅដ្ឋាន មិន​ស្គាល់​ម្ចាស់​ដកហូត​បាន​ឈើ​ហ៊ុ​ប​មូល​ប្រភេទ​ឈើ​លេខ​១​មាន ផ្ចឹក​និង​សុ​ក្រំ បាន​ចំនួន​២៤​ដុំ ស្មើ​និង​៥​ម៉ែត្រគូប​៨៤៣​ផ្លាន ។​

​លោក ម៉ែន វុទ្ធី បាន​បញ្ជាក់ថា ឈើ​ហ៊ុ​ប​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ចំនួន​៤​គោលដៅ​ខាង លើ​ស្មើ​និង​៨៩​ដុំ ស្មើ​និង​២៥​ម៉ែត្រគូប​និង​១៤៥​ផ្លាន​។​ចំពោះ​វត្ថុតាង​ល្មើស​ទាំងអស់​ខាងលើ ត្រូវ បាន​ក្រុមការងារ​លើក​ស្ទូច​និង​ធ្វើការ​ដឹកជញ្ជូន យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ជីក្រែង ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ជាពិសេស​រង់ចាំ​ការសម្រេច​របស់​សមត្ថ​កិច្ច​ថ្នាក់លើ​។​

​នេះ​ជា​ចំនួន​ឈើ​ដ៏​ច្រើន​មួយ​ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​នៅពេល​ថ្មីៗ​នេះ​។ ប៉ុន្តែ​ទោះបី យ៉ាងណាក៏ដោយ​នៅមាន​ឈើ​ខុសច្បាប់​ជាច្រើន​ទៀត ដែល​ឈ្មួញ​លបលួច​រកស៊ី​ខុសច្បាប់​នៅ តាម​បណ្តា​ស្រុក​មួយចំនួន ជាពិសេស​ក្នុង​ទីក្រុង​សៀមរាប​តែម្តង ដែល​ឈើ​ខុសច្បាប់​ទាំងនោះ​ជ្រក ក្រោម​ដេប៉ូ​លក់​ឈើ និង​ជ្រក​ក្រោម​សិប្បកម្ម​កែច្នៃ ឈើប្រណិត​ជាដើម ដែល​សមត្ថកិច្ច​គួរ​មើល ករណីនេះ​ផងដែរ​៕

បង្ក្រាប​ឈើ​ចំនួន​៤​គោលដៅ រកឃើញ​ឈើ​ហ៊ុ​ប​ចំនួន​២៥​ម៉ែត្រគូប នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប​

បង្ក្រាប​ឈើ​ចំនួន​៤​គោលដៅ រកឃើញ​ឈើ​ហ៊ុ​ប​ចំនួន​២៥​ម៉ែត្រគូប នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប​

បង្ក្រាប​ឈើ​ចំនួន​៤​គោលដៅ រកឃើញ​ឈើ​ហ៊ុ​ប​ចំនួន​២៥​ម៉ែត្រគូប នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប​

បង្ក្រាប​ឈើ​ចំនួន​៤​គោលដៅ រកឃើញ​ឈើ​ហ៊ុ​ប​ចំនួន​២៥​ម៉ែត្រគូប នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប​
​រូបភាពៈ​ឈើ​ហ៊ុ​ប​មូល​ចំនួន​២៥​ម៉ែត្រគូប​ត្រូវបាន​សមត្ថកិច្ច​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ ដកហូត​បាន​ចំនួន​៤​គោលដៅ​នៅ​ស្រុក​ជីក្រែង​៕