រថយន្តបុក​ម៉ូតូ​មួយគ្រឿង រងរបួស​ធ្ងន់​៤​នាក់ នៅ​ស្រុក​ត្រាំកក់​

តាកែវ: មាន​មនុស្ស​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក ខេត្តតាកែវ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ​ក្នុងទិសដៅ​ច្រាស់​គ្នា​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ម៉ោងជាង​៧​យប់ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ចន្លោះ​បង្គោល​គ​.​ម​លេខ ៧០.៧១ ចំណុច​ភូមិ​ត្រាវ​អែម ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​លោក យ៉ង់ វណ្ណ​ធី អធិការ​ស្រុក​ត្រាំកក់​បានអោយដឹងថា រថយន្ត​មិន​ស្គាល់​ម៉ាក មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​បាន បើក​រត់​គេចខ្លួនបាត់ ចំណែក​ម៉ូតូ​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ សេរី​២០១៥ បើកបរ​ដោយ​ឈ្មោះ ឈៀវ ច្រាន អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ត្នោត​ខាងកើត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​អ្នក​រួម​ចំ​ណើ​រ​ចំនួន​៣​នាក់ រួមមាន​ឈ្មោះ វណ្ណ សុខ​ណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ឈ្មោះ ចាន់​ភា​រុន ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា និង​ឈ្មោះ ម៉ាន់ ថា​រិ​ន ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់​ទាំង​៤​នាក់​បញ្ជូនមក​មន្ទី​ពេទ្យ​បង្អែក ខេត្តតាកែវ​។​

​អ្នកឃើញ​ហេតុការណ៍​បាន​ប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​៤​នាក់ បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​ច្រាស់ទិស​គ្នា រួច​រ៉េ​ចង្កូត​មក​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្ដាល អោយ​រងរបួស​តែម្ដង​៕​

រថយន្តបុក​ម៉ូតូ​មួយគ្រឿង រងរបួស​ធ្ងន់​៤​នាក់ នៅ​ស្រុក​ត្រាំកក់​

រថយន្តបុក​ម៉ូតូ​មួយគ្រឿង រងរបួស​ធ្ងន់​៤​នាក់ នៅ​ស្រុក​ត្រាំកក់​

រថយន្តបុក​ម៉ូតូ​មួយគ្រឿង រងរបួស​ធ្ងន់​៤​នាក់ នៅ​ស្រុក​ត្រាំកក់​