បំផុស​ពលរដ្ឋ​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន នៅ​ជុំវិញខ្លួន តាមរយៈ​រូបគំនូរ​បរិស្ថាន Graffiti 3D

ភ្នំពេញ: ​ក្នុង​គោលបំណង ដើម្បី​បង្ហាញ​ដល់​សិស្សានុសិស្ស​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ចេះ​ស្រឡាញ់​និង​ថែរក្សា​បរិស្ថាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា បរិស្ថាន​នៅលើ​ភពផែនដី​សំដៅលើ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព ក្រសួងបរិស្ថាន សហការ​ជាមួយ​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ធានី​ភ្នំពេញ បានដាក់​សម្ពោធ​រូបគំនូរ​បរិស្ថាន Graffiti 3D ។

​លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដែល​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅមុខ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មានប្រសាសន៍ថា ការដាក់​សម្ពោធ​រូបគំនូរ​អប់រំ​បរិស្ថាន​នៅពេលនេះ គឺ​ចង់បង្ហាញ​ដល់​មហាជន​ទូទៅ​បានឃើញ និង​ចេះ​ស្រឡាញ់​បរិស្ថាន​នៅ​ជុំវិញខ្លួន និង​ធ្វើការ​កែប្រែ​បរិស្ថាន​កខ្វក់​ទៅជា​បរិស្ថាន​ស្អាត​ទាំងអស់គ្នា ។

​លោក បាន​បន្តទៀតថា បច្ចុប្បន្ននេះ​ក្រសួងបរិស្ថាន បានធ្វើ​ការសហការ​ជាមួយ​ក្រសួង​អប់រំ ក្នុងការ​ដាក់បញ្ចូល​ក​ម្ម​វិធី​អប់រំ​បរិស្ថាន កិច្ច​គាំពារ​បរិស្ថាន ទៅក្នុង​កម្មវិធី​អប់រំ​ថ្នាក់មធ្យមសិក្សា​រហូតដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា រួមទាំង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​វិស័យ​ឯកជន ក្នុងការ​កែប្រែ​និង​បំផុស​គោល​គំនិត​របស់​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ថែរក្សា​បរិស្ថាន និង​ស្រឡាញ់​បរិស្ថាន​ទាំងអស់គ្នា​៕