ស្ត្រី​ម្នាក់​ចួ​ល​ប្រដា​ច់​ខ្សែ ក ពី​ក្មេង​អាយុ​៨​ខែ ត្រូវ​នគរបាល​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​

ព្រះសីហនុ: ក្មេងប្រុស​អាយុ​៨​ខែ​ដែល​ដេក​លើ​អង្រឹង ម្នាក់ឯង​ត្រូវបាន​ស្ត្រី​ម្នាក់​បានមក​ធ្វើ​សកម្មភាព លួច​ប្រដា​ច់​ខ្សៃ​ក​ក្មេងរងគ្រោះ ត្រូវ​នគរបាល​ខេត្ត ព្រះសីហនុ​ធ្វើការ​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ស្ថិត​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​ក្រុងព្រះសីហនុ​បានអោយដឹងថា មាន​ករណី អំពើ​លួច​មួយ​កើតឡើង​បង្កឡើង​ដោយ ជនសង្ស័យ​ឈ្មោះ ភឿ​ក ថា​វី អាយុ​៤៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ជិត​កន្លែង​កើត​ហ​តុ បាន​ឆក់​ខ្សែ​ក្មេង​កំ​ពុ​ដេក​ក្នុង​អង្រឹង បានសម្រេច រួច​រត់តាម​ផ្លូវ​មុខផ្ទះ ក៏ត្រូវ ឪពុក ជនរងគ្រោះ​ចាប់បាន​ប្រគល់អោយ​សម​ត្ថ​កិច្ច​តែ​ម្ត​។​

​ក្រោយពី​ធ្វើការ​សាកសួរ​នៅ​អធិកា​រដ្ឋា​នគរបាល​ក្រុងព្រះសីហនុ​រួចហើយ ក៏​បញ្ជូន​ជនសង្ស័យ​រួម​និង​វត្ថុតាង ទៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ជ​ស្ស័​យ​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

ស្ត្រី​ម្នាក់​ចួ​ល​ប្រដា​ច់​ខ្សែ ក ពី​ក្មេង​អាយុ​៨​ខែ ត្រូវ​នគរបាល​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​

ស្ត្រី​ម្នាក់​ចួ​ល​ប្រដា​ច់​ខ្សែ ក ពី​ក្មេង​អាយុ​៨​ខែ ត្រូវ​នគរបាល​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​