ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ ផ្ទុះ​កង់ រេ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​របួសធ្ងន់​ស្រាល​៣​នាក់ នៅ​កំពង់ឆ្នាំង​

​កំពង់ឆ្នាំង: រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង​បាន​ផ្ទុះ​កង់​ហើយ​រេ​ចង្កូត​ទៅបុក​ផ្ទះ​រដស់​ប្រជាពលរដ្ឋ បណ្តាលអោយ​៣​នាក់ របួសធ្ងន់​ស្រាល កាលពី​ម៉ោង​ជិត​១១​យប់ ថ្ងៃទី​៧ ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៧-៩៨​ស្ថិតក្នុង​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
 
​មន្ត្រីរ​នគរបាល​មូលដ្ឋាន​បានអោយដឹង រថយន្ត​បង្ករ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-០៤២៣ ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​នៅពេល​ដល់​ចំណុចកើតហេតុ រថយន្ត​បាន​ផ្ទុះ​កង់ ហើយ​រេ​ចង្កូត​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​ពេញ​មួយ​ទំហឹង ធ្វើអោយ​រថយន្ត​នេះ​ក្រឡាប់​ផ្ងា​ជើង បណ្តាលអោយ​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​តែម្តង​។

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​នៅក្នុង​ឧប្បត្តិ​ហេតុនេះ ១.​ឈ្មោះ លន់ ឆៃ​ហាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ម្ចាស់ផ្ទះ រស់នៅ​កន្លែង​កើ​តេ​ហ​តុ ត្រូវបាន​ផ្ទះ​បាក់​សង្កត់​រងរបួស​ស្រាល​។ ២.​ឈ្មោះ តាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ព្រូ​រថយន្ត មាន​ស្រុកកំណើត នៅ​ខេត្តកំពត រងរបួស​ស្រាល និង​៣.​ឈ្មោះ​ស្រ៊ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ រងរបួស​ធ្ងន់ ជា​អ្នកបើកបរ​រថយន្ត​។

​ក្រោយពេល​កើ​ហេតុ​ជនរងគ្រោះ​ត្រូវបាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ចំណែក មធ្យោបាយ​បង្ក ត្រូវបាន​យក​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្តកំពង់ឆ្នាំង រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕​