មើល Neymar ខំ​ប្រឹង​និយាយ​ភាសា​ចិន ឃើញ​គួរ​ឲ្យ​ស្រលាញ់

មើល Neymar ខំ​ប្រឹង​និយាយ​ភាសា​ចិន ឃើញ​គួរ​ឲ្យ​ស្រលាញ់

នៅ​មុន​នេះ​បន្តិច Page ផ្លូវ​ការ របស់​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona បាន​បង្ហោះ​វីដេអូ​កីឡាករ Neymar Jr ​និយាយ​ជា​ភាសា​ចិន មើល​ទៅ​ពិតជា​គួរឲ្យ​ចាប់​អារម្មណ៍។ ការ​បង្ហាញ​វីដេអូ​ឃ្លិប​មួយ​នេះ​ក៏​ដើម្បី​អបអរ​​ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ចិន​ ឆ្នាំ​វក​នេះ​ផង​ដែរ។ ក្នុង​នោះ​ឃើញ​ថា​កំលោះ​កូន​១ រូប​នេះ​បាន​ថត​ស្ពត​និយាយ​ណែនាំ​គ្នា​ជា​ភាសា​ចិន ហើយ​​មាន​មិត្ត​រួម​ក្រុម​របស់​គេ​ព្យាយាម​តេ ឬ​ផ្ញើ​សារ​មក​ជូន​ពរ​ថ្ងៃ​ចូលឆ្នាំ​នេះ។ វីដេអូ​នេះ​ក៏​មាន​កីឡា​ល្បី​ៗ​ជាច្រើន​ទៀត​ដូចជា​អ្នកចាំទី​ដៃ​ស្អិត Marc-André ter Stegen ខ្សែ​បម្រើ​កណ្ដាល Ivan Rakitic, ខ្សែ​បម្រើ​ស្លាប​ស្ដាំ​ល្បឿន​លឿន Aleix Vidal និង​​ខ្សែ​ការពារ​កណ្តាល Thomas Vermaelen ចូលរួម​សម្ដែង​ទៀត​ផង៕

 

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី
ប្រភព៖fcbarcelona