អត់​មាន​ដំណោះស្រាយ​សមស្រប អ្នកភូមិ​ពីរ​ឃុំ​នៅ​កំពង់ស្ពឺ​បន្ត​តវ៉ា​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​ថ្ម​បើក​ឆ្លងកាត់

Doliprane TVC

ខេត្តកំពង់ស្ពឺ​៖ ក្រុម​អ្នកភូមិ​ជាច្រើន​នាក់​រស់នៅក្នុង​ឃុំ​ធម្មតា​អ ស្រុក​សំរោង​ទង និង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ដែល​ផ្ទុះ​ការតវ៉ា​បិទផ្លូវ (​ផ្លូវលំ​ចុះ​ពី​ផ្លូវជាតិ​លេខ ៤ ចំងាយ ៧ គីឡូម៉ែត្រ​) មិន​ឲ្យ​រថយន្ត​ដឹក​ថ្ម និង បើក​ឆ្លងកាត់​ដោយសារតែ​ពួកគាត់​ទ្រាំ​នឹង​ដី​ហុយ​មិនបាន ។ ការតវ៉ា​ឈានចូល​ថ្ងៃទី ២ នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកភូមិ​ជិត ២០០ នាក់​កាលពី​ថ្ងៃទី ០២ ខែកុម្ភៈ ម្សិលមិញ បាន​បិទផ្លូវ​តវ៉ា​តែ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​សមស្រប​ណាមួយ​ពី​អាជ្ញាធរ និង ក្រុមហ៊ុន​កិន​ថ្ម​ចំនួន ៣ ដែល​ក្រុម​អ្នកភូមិ​សំណូមពរ​ផ្លូវ​ចាក់​កៅស៊ូ ឬ បេតុង ដើម្បី​បញ្ចៀស​ដី​ហុយ​ប៉ះពាល់​ដល់​សុខភាព​នោះ ។

អត់​មាន​ដំណោះស្រាយ​សមស្រប អ្នកភូមិ​ពីរ​ឃុំ​នៅ​កំពង់ស្ពឺ​បន្ត​តវ៉ា​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​ថ្ម​បើក​ឆ្លងកាត់

តំណាង​ក្រុមហ៊ុន​កិន​ថ្ម NTHK លោក តាន់ ឃុន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​បញ្ហា​នេះ​គឺ​ខាង​ក្រុមហ៊ុន​បាន​នឹង​កំពុង​រក​ដំណោះស្រាយ​ដោយ​ស្នើ​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទុកពេល​អោយ​ក្រុមហ៊ុន​បន្តិច​ព្រោះថា​ក្រុមហ៊ុន​ទើបតែ​ដំណើរការ ។ ដូច្នេះ​រឿងនេះ​មិនមែន​ខាង​ក្រុមហ៊ុន​ព្រងើយកន្តើយ​មិន​គិតគូរ​នោះទេ​សព្វថ្ងៃនេះ​ខាង​ក្រុមហ៊ុន​បាន​ស្រោច​ទឹក​ជាប់​ជាប្រចាំ និង ប្រើ​គ្រឿងចក្រ​កៀរ និង ឈូស​លុប​កន្លែង​ណា​ដែលមាន​ជង្ហុក ។ ចំណែកឯ​រឿង​ធ្វើ​ផ្លូវ​គឺ​ក្រុមហ៊ុន​សុំ​រយះពេល ៤ ឆ្នាំ​ទៀត​នឹងធ្វើ​ជូន​ពេលនេះ​សុំ​ត្រឹម​បាញ់​ទឹក​កុំឱ្យ​ដី​ហុយ និង លុប​ជង្ហុក​ជា​ជំហាន​ដំបូង ។ ចំណែកឯ​លោក​តូ​នី​តំណាង​ក្រុមហ៊ុន អាយ អេស ខ្មែរ បានឱ្យដឹង​ដែរ​ថា​ក្រុមហ៊ុន​របស់លោក​មាន​គោលការណ៍​ជា​ជំហាន​ដំបូង​ត្រឹមតែ​ធ្វើការ​ស្រោច​ទឹក និង ថែទាំ​ផ្លូវ​កុំឱ្យ​មានការ​ខូចខាត ។ ចំណែក​រឿង​ដែល​ប្រជាពលរដ្ឋ​តវ៉ា​ស្នើសុំ​ឱ្យធ្វើ​ការចាក់​កៅស៊ូ ឬ បេតុង​នេះ​ក្រុមហ៊ុន​របស់លោក​មិនទាន់មាន​ល​ទ្ឋ​ភាព​នៅឡើយ​ទេ ។

ពេលនេះ កំពុងតែ​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន NTHK ដើម្បី​សំរួល​បញ្ហា​នេះ​កុំ​ឱ្យមាន​ការតវ៉ា​បិទផ្លូវ​កើតមានឡើង​នៅពេល​ក្រោយ​ទៀត ។ សូម​រំលឹកថា​ពលរដ្ឋ​ដែល​មក​តវ៉ា​មាន​ចំនួន​១៥៣ នាក់​ក្នុងនោះ​ស្រី ៤៥ នាក់​មកពី ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ៧ ភូមិ និង មកពី ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ៥ ភូមិ​បាន​យក​សំរាស់ និង គោយន្ត​ដាក់​ពាំង​មិនឱ្យ​ឡាន​បើក​ឆ្លងកាត់​បាន ។ គោលបំណង​ពួ​គាត់​គឺ​ទាមទារ​ឱ្យ​ខាង​ក្រុមហ៊ុន​ចាក់​ក្រាល​កៅស៊ូ​ដើម្បី​កុំឱ្យ​មាន​ដី​ហុយ​តទៅទៀត ។ ការតវ៉ា​នេះ​មាន​រយះពេល ២ ថ្ងៃ​មក​ហើយខ​ណះ​ឃើញ​មាន​វត្ត​មានតែ​អាជ្ញាធរ​ស្រុក​សំរោង​ទង (​អភិបាលរង​ស្រុក​) ចំណែក​ខាង​ស្រុក​ភ្នំស្រួច​គេ​ឃើញ​មានតែ​មន្ត្រីនគរបាល​ក​ង​រាជ​ងា​វុ​ធ​ហត្ថ​ប៉ុណ្ណោះ​ដែលមាន​វត្តមាន​នៅនឹងកន្លែង​តវ៉ា ៕ ប៊ុនធឿន​ (ប្រភព TV5)

អត់​មាន​ដំណោះស្រាយ​សមស្រប អ្នកភូមិ​ពីរ​ឃុំ​នៅ​កំពង់ស្ពឺ​បន្ត​តវ៉ា​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​ថ្ម​បើក​ឆ្លងកាត់