លេចរាង iPhone 7 បំពាក់កញ្ចក់ Super AMOLED និងមានមុខងារការពារ ជ្រាបទឹក

iPhone 7 ដែលនឹងប្រកាសនៅ ប៉ុន្មានខែខាងមុខ ល្បីថាបំពាក់កញ្ចក់ប្រភេទ Super AMOLED និងបច្ចេកវិទ្យាថ្មីនិងទំនើបៗ មិនធ្លាប់មានលើ iPhone បច្ចុប្បន្ន។

លេចរាង iPhone 7 បំពាក់កញ្ចក់ Super AMOLED និងមានមុខងារការពារ ជ្រាបទឹក

វិបសាយចិនមួយឈ្មោះ MyDrivers បានបង្ហោះរូប Render iPhone 7 ដោយបានបង្ហាញពីលក្ខណៈពិសេសៗរបស់ iPhone ជំនាន់ក្រោយនេះ មានដូចជា កញ្ចក់ Super AMOLED, សំបកក្រោយប្រភេទសេរ៉ាមិច, បច្ចេកវិទ្យា 3D Touch, ប៊ូតុង Home បំពាក់ Touch ID លឿនជាងមុន។

កាន់តែពិសេស iPhone ជំនាន់ក្រោយនេះនឹងបំពាក់ដោយមុខងារការពារការជ្រាបទឹក និងរន្ធ USB អាចបញ្ចូលថ្មបានលឿន។ក្រៅពីលក្ខណៈ ពិសេសលេចធ្លោទាំងប៉ុន្មាននេះ រូប Render ក៏បាន បង្ហាញថា iPhone 7 នឹងត្រូវស្រោបដោយសំបកលោហៈប្រភេទថ្មីខុសពី iPhone បច្ចុប្បន្ន តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺ iPhone ស៊េរីក្រោយនេះពុំមានរន្ធដោតកាសនោះទេ។

យ៉ាងណាមិញ អ្វីដែលលេចឮនេះគ្រាន់តែជាតម្រុយខ្លះៗសម្រាប់ iPhone 7 ប៉ុណ្ណោះ  ដែលមិនទាន់មាន ប្រភពណាមួយហ៊ានធានាថារូបរាង និងមុខងារពិតប្រាកដរបស់ iPhone 7 ផ្លូវការដូចពាក្យចចាមអារ៉ាមនេះឬយ៉ាងណាទេ តែបើតាមមហិច្ចតារបស់ Apple គឺមិនដែលធ្វើឱ្យអ្នកគាំទ្រ ខ្លួនខកចិត្តឡើយ៕

ប្រភព៖ សប្បាយ

  • លេចរាង iPhone 7 បំពាក់កញ្ចក់ Super AMOLED និងមានមុខងារការពារ ជ្រាបទឹក已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/02/08  Category:កីឡា