ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

សាខា​យោធា​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ហៅ​ក្រុម​កងពល AL QASSAM ថ្លែង​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ថា បាន​ប្រហារជីវិត​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ជាន់ខ្ពស់​របស់​ខ្លួន​នៅ​ជ្រោយ​ហ្គា​ហ្សា ព្រោះ​ប្រព្រឹត្ត​ការ​រំលោភ​បំពាន​ខាង​សីលធម៌ និង​យោធា ។

លោក RUSHDI ISHTEIWI ត្រូវ​ប្រហារជីវិត​បន្ទាប់​ពី​តុលាការយោធា​របស់​ក្រុម​នេះ​ប្រកាស​ថា រូបគេ​បាន​ប្រព្រឹត្ត​ការ​រំលោភ​បំពាន​ខាង​សីលធម៌ និង​យោធា ។ ក្រុម​កងពល AL QASSAM ពុំ​បាន​ផ្តល់​ភាព​លម្អិត​ណាមួយ​លើ​ការ​រំលោភ​បំពាន​ទាំងនេះ​របស់​លោក RUSHDI ISHTEIWI ឡើយ ដោយ​គ្រាន់តែ​និយាយ​ថា ជន​នេះ​ប្រព្រឹត្ត​ការ​រំលោភ​បំពាន​ទាំងនោះ​ប៉ុណ្ណោះ ។

លោក ISHTEIWI ត្រូវ​ចាប់ខ្លួន​ពេល​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់​អុ​ី​ស្រា​អែ​ល​រយៈពេល​៥០​ថ្ងៃ​ប្រឆាំង​ជ្រោយ​ហ្គា​ហ្សា​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៤ ៕