ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​​ឡិចស៊ី​​សRX300​ ​​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ផ្លូវ​ខាងស្តាំ​ដៃ​​ចម្ងា​យ​ពី​ចិញ្ចើម​ផ្លូវជាតិ​ប្រមាណ​៨​ម៉ែត្រ​ បណ្តាល​ឲ្យ​​ប្តី​ប្រពន្ធ​​២នាក់​រង​របួស​​ ​​កាល​ពី​​វេលា​​​ម៉ោង​១០និង​៣០​ព្រឹក​ថ្ងៃ​ទី​៨ ​កុម្ភ​: នៅ​លើ​​កំណាត់​ផ្លូវជាតិ​លេខ៤ ​​ស្ថិត​នៅ​ក្នុងភូមិ​អូរ​ជ្រៅ​ ឃុំ​បឹង​ព្រាវ ​ស្រុកស្រែ​អំបិល ​ខេត្តកោះកុង​ ។

​អ្នក​​រង​គ្រោះ​​ទាំង​​២នាក់​​ប្តីប្រពន្ធ​ខាង​លើ ​​​ប្តី​​ឈ្មោះ​​ តា វ​ណ្ណា​រ៉ា ​អាយុ​២៧​ឆ្នាំ ​​និង​ស្ត្រី​ជា​ប្រពន្ធ​​ ឈ្មោះ សេង ហួយ​គៀង ​​ទាំង២នាក់​ប្តី​ប្រពន្ធ​​រស់​នៅ​​ក្នុង​​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ ៕​