ក្រូចឆ្មា អាចបណ្ដេញជាតិពុល និងកម្ចាត់ជាតិខ្លាញ់ក្នុងរយៈពេល ៧ ថ្ងៃ

ដើម្បីសម្រកជាតិខ្លាញ់ជាមួយក្រូចឆ្មា មង្គលការ សូមឲ្យអ្នកអនុវត្តជាមួយវិធីសាស្ត្រងាយៗដែលមានប្រសិទ្ធភាពល្អបំផុតសម្រាប់អ្នក។ ការកម្ចាត់ជាតិខ្លាញ់ និងសម្អាតសរីរាង្គទាំងមូលរបស់អ្នក គឺជារឿងសំខាន់បំផុតអ្នកគួរតែធ្វើ។ ជាតិពុលទាំងអស់នៅក្នុងផ្លូវរំលាយអាហារ និងត្រូវបានបណ្ដេញចេញជាមួយក្រូចឆ្មា។ ដូច្នេះ អ្នកនឹងទទួលបានទាំងការសម្រកទម្ងន់ និងមានសុខភាពល្អថែមទៀតផង។ 
 
ក្រូចឆ្មា អាចបណ្ដេញជាតិពុល និងកម្ចាត់ជាតិខ្លាញ់ក្នុងរយៈពេល ៧ ថ្ងៃ
ខាងក្រោមនេះ គឺជាជំហ៊ានក្នុងការបរិភោគរបបអាហារ!
អ្នកត្រូវប្រើប្រាស់ក្រូចឆ្មា និងទឹកក្រូចឆ្មាធ្វើជារបបអាហារជាប្រចាំថ្ងៃ។ ក្នុងការប្រើប្រាស់ដើម្បីបន្សាបជាតិពុល ពេលវេលាដែលសំខាន់ជាងគេ គឺនៅពេលព្រឹក។
ថ្ងៃទី ១៖  ទទួលទានទឹកក្ដៅលាយជាមួយទឹកក្រូចឆ្មានៅលើពោះទទេ។ ធ្វើដូចគ្នានេះ សម្រាប់ពេលរសៀលនៅលើពោះទទេម្ដងទៀត។ ដោយសារតែសរីរាង្គនៅក្នុងរាងកាយពេលទទួលបានរបបអាហារនេះ នៅពេលព្រះអាទិត្យទើបតែរះបញ្ចេញពន្លឺនាពេលព្រឹកព្រលឹម គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងរបបអាហារនេះ។ 
ថ្ងៃទី ២៖ ទទួលទានទឹកមួយកែវជាមួយទឹកក្រូចឆ្មានៅពេលព្រឹក និងរសៀល។ ក្នុងអំឡុងពេលថ្ងៃទទួលទានទឹកសារធាតុរ៉ែជាមួយទឹកក្រូចឆ្មា គឺជាការល្អបំផុត។ ក្នុង ១លីត្របន្ថែមក្រូចឆ្មា ៤ផ្លៃ។ 
ថ្ងៃទី៣៖ ឥឡូវនេះ ក្នុងអំឡុងពេលអាហារថ្ងៃត្រង់អ្នកអាចទទួលទានទឹកក្រូចឆ្មាទទេ។ ហើយចាំបន្តទទួលទានទឹកសារធាតុរ៉ែលាយជាមួយទឹកក្រូចឆ្មាពីលើបន្ថែមទៀត។
ថ្ងៃទី៤៖  អនុវត្តដូចគ្នាតាមជំហ៊ានខាងលើម្ដងទៀត (ដូចថ្ងៃទី៣)
ថ្ងៃទី៥៖  អនុវត្តដូចគ្នាតាមជំហ៊ានខាងលើម្ដងទៀត (ដូចថ្ងៃទី៣ ដដែល )
ថ្ងៃទី ៦៖ អនុវត្តដូចគ្នាតាមជំហ៊ានខាងលើម្ដងទៀត។ នៅក្នុងមួយថ្ងៃប្រើប្រាស់ត្រឹមតែទឹក ២កែវ លាយជាមួយក្រូចឆ្មា ១ផ្លែបានហើយ។
ថ្ងៃទី ៧៖ ទទួលទានទឹក ១កែវ លាយក្រូចឆ្មា ១ផ្លែ នៅលើពោះទទេនៅពេលព្រឹក ជាថ្ងៃចុងក្រោយជាការស្រេច៕
ដោយ៖ Brugn
ប្រភព៖ healthyfoodhelp

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ក្រូចឆ្មា អាចបណ្ដេញជាតិពុល និងកម្ចាត់ជាតិខ្លាញ់ក្នុងរយៈពេល ៧ ថ្ងៃ
    • ក្រូចឆ្មា អាចបណ្ដេញជាតិពុល និងកម្ចាត់ជាតិខ្លាញ់ក្នុងរយៈពេល ៧ ថ្ងៃ已关闭评论
    • 20 views
    • Hide Sidebar
      A+
    Publish on:2016/02/08  Category:សុខភាព