វីតាល់​ប្ដេជ្ញា​បន្ត​បេសកកម្ម​មនុស្ស​ធម៌

វីតាល់​ប្ដេជ្ញា​បន្ត​បេសកកម្ម​មនុស្ស​ធម៌

ក្រុមហ៊ុន​ទឹកបរិសុទ្ធ វីតាល់ ដែល​សកម្ម​ខ្លាំង​ខាង​បេសកកម្ម​មនុស្ស​ធម៌ នៅ​តែ​បន្ត​ប្ដេជ្ញា​បំពេញ​ការ​ងារនេះ​បន្ត​ទៀត​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយៗ​ទៀត។ នេះ​បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោក​ឧកញ៉ា ឡាវ វ៉ាន់ សមាជិក​នៃ​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន នៅ​ក្នុង​ឱកាស​ពិធី​ជប់លៀង Vital Partner’s Day កាល​ពី​ល្ងាច​សុក្រ សប្ដាហ៍​មុន។

 

វីតាល់​ប្ដេជ្ញា​បន្ត​បេសកកម្ម​មនុស្ស​ធម៌

 

លោក​ឧកញ៉ា​បញ្ជាក់​ថា “វីតាល់​នៅ​បន្ត​ប្រើប្រាស់​មូលនិធិ ២៥រៀល​សម្រាប់​សកម្មភាព​មនុស្ស​ធម៌ សប្បុរសធម៌​ដដែល”។​ តាមរយៈ​មូលនិធិ​២៥​រៀល វីតាល់​បាន​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា កុមារ​កំព្រា​​ ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក កម្មវិធី​បរិស្ថាន និង​អប់រំ​ផ្សេងៗ។

 

កម្មវិធី Vital Partner’ Day ដែល​មាន​អ្នក​ចូលរួម​ពី​ដៃគូ​សារព័ត៌មាន មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម និង​សហគមន៍​អ្នក​ជិះកង់​ដើម្បី​បរិស្ថាន​​សរុប​ជិត​២០០​នាក់ ធ្វើ​ឡើង​ដើម្បី​អរគុណ​ដល់​ដៃគូ​សារព័ត៌មាន និង​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​សកម្មភាព​មនុស្ស​ធម៌ សប្បុរសធម៌​​របស់​វីតាល់ និង​ជួយ​ជំរុញ​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ឲ្យ​ផុលផុស។
នេះ​ជា​លើក​ទី​៥​ហើយ​ដែល វីតាល់ បាន​រៀបចំ​កម្មវិធី​ជប់លៀង​អរគុណ​ដល់​ដៃ​គូ​សហការ​របស់​ខ្លួន ៕

 

វីតាល់​ប្ដេជ្ញា​បន្ត​បេសកកម្ម​មនុស្ស​ធម៌

 

វីតាល់​ប្ដេជ្ញា​បន្ត​បេសកកម្ម​មនុស្ស​ធម៌

 

វីតាល់​ប្ដេជ្ញា​បន្ត​បេសកកម្ម​មនុស្ស​ធម៌

 

វីតាល់​ប្ដេជ្ញា​បន្ត​បេសកកម្ម​មនុស្ស​ធម៌

 

អត្ថបទ៖ ដៃគូ​សហការ