(Video Highlight) PSG បន្ត​ស្គាល់​រសជាតិ​មិន​ដែល​ចាញ់

ខ្សែ​បម្រើ​ស្លាប Ángel Di María ​ជួយ​ឲ្យ​ក្រុម​ Paris Saint-Germain (PSG) ​យក​ឈ្នះ​ក្រុម Marseille កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​លទ្ធ​ផល ២​-១ ខណៈម្ចាស់​ជើង​ឯក​ចាញ់​នេះ​ទទួល​បាន​នូវ​កំណត់​ត្រា​ឈ្នះ ៣៤ ដង​ជាប់ៗ​គ្នា​នៅ​ក្នុង​ក្របខណ្ឌ Ligue 1។

Angel-Diកីឡាករ​ អាហ្សង់​ទីន​រូប​នេះ​បាន​សុទ្ធ​បំប៉ោង​សំណាញ់ទី Marseille ​នៅ​នាទីទី ៧១ បន្ទាប់​កីឡករ Rémy Cabella បាន​ជួ​យ​ឲ្យ​ក្រុមនេះ​តាមទាន់​ក្រុម​ Paris Saint-Germain​ មួយ​ស្មើវិញ ក្រោយគ្រាប់បាល់ របស់ Zlatan Ibrahimovic នៅនាទីទី ២។​ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ Paris Saint-Germain​ ទទួល​បាន ​៦៩ ពិន្ទុ ក្នុង ២៥​ ប្រកួត ស្ថិត​នៅលើ​កំពូល​តារាង។

គ្រូ​របស់​លោក Laurent Blanc នាំ​មុខ​គ្រាប់​តាម​ពី​ក្រោយ​លេខ​ពីរ Monaco លើស ២៤​ពិន្ទុ។ កាល​ពី​ថ្ងៃ​សៅរ៍ Monaco ឈ្នះ​ក្នុង​ការ​ប្រកួត​ផង​ដែរ ដោយ​ផ្តួល Nice ១-០។ Thaigo Silva ប្រធាន​ក្រុម​​ PSG ​ បាន​ឲ្យដឹងថា៖ «ខ្ញុំ​ពុំ​ដឹងថា​វា​ត្រឹម​ត្រូវ​ដែរ​ឬអត់​នោះទេ ក៏​ប៉ុន្តែ​ការ​លេង​នៅ​ក្នុង​ប្រកួត​បែប​នេះ​ពិត​ជា​ល្អ​ណាស់​មុន​ពេល​យើង​ត្រូវ​ជួប​ជាមួយ​នឹង​ Chelsea នៅ​វគ្គ ​១៦ ឆ្នាំ​ចុង​ក្រោយ​ក្នុង​ក្របខណ្ឌ Champions League។ បើ​សិន​ជា​យើង​បន្ត​ការលេង​ដោយ​ផ្តោត​អារម្មណ៍​ខ្លាំង​បែបនេះ​បាន​ជាប់​រហូត យើង​នឹង​បញ្ចប់​រដូវ​កាល​នេះ​ដោយ​ពុំ​ស្គាល់​រសជាតិ​ថា​ចាញ់ឡើយ»៕

សូមទស្សនាវិដេអូ Highlight នៃការប្រកួត PSG ថ្មីៗនេះខាងក្រោម៖