ក្រោម​ម្លប់​សន្តិភាព លោកស្រី Angelina Jolie ផលិត​ខ្សែភាពយន្ត​ឯកសារ ក្នុង​របប​វាលពិឃាត

ភ្នំពេញ: ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ការចូលរួម​ផលិត​ខ្សែភាពយន្ត​ឯកសារ ស្តីពី ប្រវត្តិ​ជីវិត​ក្នុង​ប្រល័យពូជសាសន៍​របប ប៉ុលពត (១៩៧៥-១៩៧៩) ដែល​កំពុង​រៀបចំ​ដោយ លោកស្រី Angelina Jolie តារាភាពយន្ត Hollywood អាមេរិក គឺ​ពិត​ជាមាន​សារៈប្រយោជន៍​ដល់​ការយល់ដឹង​បន្ថែម អំពី​ជីវិត​តស៊ូ​រស់នៅ​ពិត​ក្នុង​របប​វាលពិឃាត​។

​សម្តេច​បាន​បន្តថា ដោយសារ​សង្គ្រាម និង​ការកាប់សម្លាប់ ការបង្ខំ​ធ្វើការ​លើស​កម្លាំង ការ​បង្អត់អាហារ​នៅក្រោម​ការដឹកនាំ​របស់ ប៉ុល ពត ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​លាន​នាក់​ត្រូវបាន​ស្លាប់ យ៉ាង​អាណោចអាធ័ម ក្នុង​រយៈពេល ៣ ឆ្នាំ ៨ ខែ​២០ ថ្ងៃ​។
​យុវជន​ខ្មែរ​ដែល​កើត​មិនទាន់​មួយចំនួន គឺ​មិន​ប្រាកដជា​មិន​ជឿថា ខ្មែរ​យើង​មាន​របប​បែបនេះ​កើតមាន​នៅលើ​ទឹកដី​កម្ពុជា​។ អ្វីដែល​កើតឡើង​នៅពេលនោះ គឺ​យើង​មិន​ឲ្យ​កើត​ឡើងជា​បន្តទៀត​នៅលើ​ទឹកដី​កម្ពុជា ក៏ដូចជា នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។​

​សម្តេច​តេ​ជោ បាន​បន្ថែមថា ប្រទេសជាតិ​យើង​នៅពេលនេះ គឺ​កំពុង​បោះជំហាន​ឆ្ពោះទៅមុខ​ក្រោម​ម្លប់​សន្តិភាព និង​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជាទី​សង្ឃឹម​របស់​កម្ពុជា​ទាំងមូល​។ យើង​រួមគ្នា​ថែរក្សា ការពារ​សន្តិភាព ដើម្បី​កម្ពុជា​កាន់តែ​រីកចម្រើន​លូតលាស់​ខ្ពស់ត្រដែត​ទៅមុខ​ជានិច្ច​។ សន្តិភាព បានផ្តល់​ឱកាស​ដល់​ប​រទេស​មក​កម្សាន្ត មក​ប្រកប​អាជីវកម្ម និង មក​ផលិត​ខ្សែភាពយន្ត នៅក្នុង​ប្រទេស​យើង​ដូចជា តារា​ហូលីវូដ​នេះ​ជាដើម​៕​