អភិបាលរង​ខេត្តកំពង់ឆ្នាំង ៖ យុវជន​មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​

​កំពង់ឆ្នាំង: លោក​ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង  បាន​មានប្រសាសន៍ថា​យុវជន​មាន​តួនាទី​ដ៏​សំខាន់ ក្នុងការ​ចូលរួមចំណែក អភិវឌ្ឍន៍ ប្រទេសជាតិ ក្នុង​គ្រប់​រូបភាព ដូចជា​ចូលរួម​ក្នុង​សកម្មភាព​មនុ​ស្សធ​ម៍ ការងារ​ស្ម័គ្រចិត្ត​ក្នុង​សហគមន៍ ការបង្កើត​គម្រោង​តូចៗ ដើម្បី​ឆ្លើយតប​ចំពោះ​សហគមន៍ និង ការចូលរួម​បញ្ចេញមតិ​យោបល់​ផ្សេងៗ​។ ទាំងអស់​នេះហើយ ដែល​សុទ្ធសឹង​ជា​ភារកិច្ច​ក្នុងការ​ចូលរួមចំណែក​កសាង​សង្គមជាតិ​។​

​លោក​ចេង ញ៉ា​ន់ បាន​មានប្រសាសន៍​បញ្ជាក់​បែប​នេះ នៅក្នុង​ពិធី​សំណេះសំណាល​និង​ប្រកាស​ទទួលស្គាល់ សមាសភាព​គណកម្មាធិកា​រ សហភាព​សហព័ន្ធ​យុវជន​ឃុំ​កំពង់​ហៅ​ស្រុក​កំពង់លែង កាលពី​ថ្ងៃទី​៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​។​

​លោក​ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​បន្តទៀតថា យុវជន​អនាគត​ជា​អ្នក​បន្តវេន​ក្នុង​ការដឹកនាំ​ប្រទេសជាតិ  ហើយ​ប្រទេស​មានការ​រីកចម្រើន​បាន មិន​ត្រឹមតែ​មានការ​ចូលរួម​ដឹកនាំ​តែ​មនុស្ស​ចាស់​ប៉ុណ្ណោះ​ទេ គឺ​យុវជន​មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ។ ហើយ​យុវជន​ត្រូវ​អ​ព្យា​ក្រិ​ត្យ សច្ច​ធ​ម៍ និង​ស្មោះត្រង់ រាល់​ការងារ​សង្គម ទើប​យុវជន​ល្អ​ឈានមុខ​។​

​នៅក្នុង​ពិធី​សំណេះសំណាល និង ប្រកាស​ទទួលស្គាល់​សមា​សភាព​គណកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង នាពេលនោះ​លោក​កែវ ពៅ ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ស ខេង និង ជា​ប្រធាន​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង  បាន​ជួយឧបត្ថម្ភ​ដល់​យុវជន​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​ចំនួន​៣០​នាក់​ក្នុង​ម្នាក់ៗ​ក្រ​ម៉ា​១ និង ថវិការ​ចំនួន​៥​ម៉ី​ន​រៀល​ផងដែរ​៕​