ឌួង ហ្សូ​រី​ដា នឹង​រៀបការ​នៅ​អាយុ ៣៥ ឆ្នាំ​

Doliprane TVC

​កន្លងមក​តារា​សម្តែង និង ពិធី​ការិនី ឌួង ហ្សូ​រី​ដា ធ្លាប់បាន​ប្រាប់ថា នាង​មាន​ម្ចាស់​បេះដូង​រួចហើយ គឺ​បុរស​ម្នាក់​នោះ ជា​អ្នកជំនួញ​មាន​វ័យ​ជិត ៤០ ឆ្នាំ ហើយ​នាង និង គូស្នេហ៍​ម្នាក់នេះ ក៏បាន​ស្គាល់គ្នា និង មើលចិត្ត​គ្នា​បាន​ច្រើន​មកហើយ​ដែរ គឺ​រង់ចាំតែ​ថ្ងៃ​រៀបការ​តែប៉ុណ្ណោះ ។​ ​នៅពេល​ជួប​សម្ភាស​ផ្ទាល់​ជាមួយ “​ប្រជាប្រិយ​” នៅក្នុង​ពិធី​ភ្ជាប់ពាក្យ កញ្ញា លី ច័ន្ទ​សីហា នៅ​ព្រឹក​ថ្ងៃទី ៤ ខែកុម្ភ នេះ ឌួង ហ្សូ​រី​ដា បាន​និយាយថា នាង និង គូស្នេហ៍​អាច​នឹង​ចូល​រោងការ​នៅ​រយៈពេល​បី​ឆ្នាំ​ទៀត ពោលគឺ​នៅពេល​នាង​មាន​អាយុ ៣៥ ឆ្នាំ ព្រោះ​ពេលនេះ នាង​មាន​អាយុ ៣២ ឆ្នាំ​ហើយ ។

ឌួង ហ្សូ​រី​ដា នឹង​រៀបការ​នៅ​អាយុ ៣៥ ឆ្នាំ​

ការដែល​នាង​អូសបន្លាយ​ពេល​រៀបការ​នេះ មាន​អ្នកខ្លះ​គេ​ថា ស្នេហា​របស់​នាង​បាន​ដល់ទី​បញ្ចប់​ទៅហើយ ទើប​មិន​មានកូន​កំ​លាំ​រៀបការ តែ​នៅពេលនេះ នាង​សុំ​បញ្ជាក់ថា ស្នេហា​នាង​នៅតែ​គង់វង្ស រង់ចាំតែ​ពេល​រៀបការ​ទេ ព្រោះ​ពេលនេះ​ពួកយើង​នៅតែ​ស្រឡាញ់ និង យកចិត្តទុកដាក់​លើ​គ្នា ។​ ​ពោលគឺ​ស្នេហា​របស់​ពួកយើង​ជា​ស្នេហា​វ័យ​ចំណាស់ មិនមែនជា​ស្នេហា​យុវវ័យ​ស្រឡាញ់គ្នា​តែមួយ​ប្រាវ រួច​ក៏​បែក​គ្នា​ដោយ​គ្រាន់​តែមាន​បញ្ហា​បន្តិច​ប​ន្ទួ​ច​នោះទេ ។

ឌួង ហ្សូ​រី​ដា នឹង​រៀបការ​នៅ​អាយុ ៣៥ ឆ្នាំ​

​ជាមួយគ្នានេះ ឌួង ហ្សូ​រី​ដា ក៏បាន​បន្ត​ប្រាប់​ពី មួល​ហេតុ ដែល​នាង​អូសបន្លាយ​ពេលវេលា​រៀបការ​នេះ​ថា សម្រាប់​រូបនាង គឺមាន​គំនិត​ថា ពិធី​រៀបការ​គ្រាន់តែ​ជា​បែបបទ​ប្របៃណី និង បង្ហាញ​ឱ្យ​មហាជន​ដឹង​ឮថា ពួកយើង​ជា​ប្តី​ប្រពន្ធ​តែប៉ុណ្ណោះ ។ ចំណុច​សំខាន់​សម្រាប់​នាង គឺ​ការយល់​ចិត្ត​គ្នា​ច្បាស់ និង បង្កើត​មុខ​ជំនួញ​រកស៊ី រកប្រាក់​ទុក សម្រាប់​កសាង​គ្រួសារ​មួយ ឱ្យមាន​ជីវភាព​ធូ​ធា ហើយ​គំនិត​នេះ​គូស្នេហ៍​របស់​នាង​ក៏​យល់ស្រប​ដែរ ដូច្នេះហើយ​ទើប​ពួកយើង​យក​ពេល​ខិតខំ​ពង្រឹង​ការងារ​រៀងៗ​ខ្លួន​ជាមុនសិន ៕ ប្រមាញ់ តារា​

ឌួង ហ្សូ​រី​ដា នឹង​រៀបការ​នៅ​អាយុ ៣៥ ឆ្នាំ​

ឌួង ហ្សូ​រី​ដា នឹង​រៀបការ​នៅ​អាយុ ៣៥ ឆ្នាំ​

ឌួង ហ្សូ​រី​ដា នឹង​រៀបការ​នៅ​អាយុ ៣៥ ឆ្នាំ​