អ្នកវិទ្យាសាស្រ្ត រកឃើញ ប្រភេទសត្វថ្មី មានពន្លឺ នៅសមុទ្រក្រហម

អារ៉ាប៊ីសាអូឌីត៖ ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិរុស្ស៊ី ដែលជាក្រុមសិក្សាស្រាវជ្រាវ ផ្កាថ្ម ថ្មប៉ប្រះទឹក ក្នុងបាតសមុទ្រ បានរកឃើញប្រភេទសត្វខ្យងមួយប្រភេទ ដែលមានសរសៃរោមតូចៗ ហើយផ្នែកខាងចុងនៃរោមរបស់វា មានបញ្ចេញពន្លឺទៀតផង។

សត្វខ្យងទាំងនោះរស់នៅ និងត្រូវគេប្រទះឃើញ នៅកោះ Farasan ក្នុងតំបន់សមុទ្រក្រហម ឫ Red Sea ដែលមានរូបរាងស្រស់ស្អាតមិនគួរឲ្យជឿ។ ពួកវាបានបញ្ចេញពន្លឺពណ៌ខៀវ ដ៏ស្រស់ស្អាត នៅពេលដែលអ្នកវិទ្យាសាស្រ្តចាំងកាំរស្មី UV ដាក់វា។ លោក Vyacheslav Lvanenko ក្នុងចំណោមក្រុមអ្នកស្រាវជ្រាវទាំងអស់ មានប្រសាសន៍ថា "សត្វដែលមានពន្លឺបៃតងនេះ  ខ្លួនរបស់វា​មានប្រវែង ១.៥មីលីម៉ែត្រ ត្រូវបានគេសន្មត់ថាជាប្រភេទសត្វ Cytaeis ដែលបានរកឃើញថ្មី។ សរសៃដូចជារោមដែលដុះចេញពីសំបកវានោះ គឺមើលទៅអាចគ្មានឆ្អឹងកង"។

លោកបានបន្តទៀតថា “លក្ខណៈនៃការបញ្ចេញពន្លឺរបស់វា អាចឲ្យយើងងាយស្រួល និងកំណត់អត្តសញ្ញាណរបស់វា ប៉ុន្តែក៏ពិបាកឲ្យដឹងថា វាជាពពួកក្រុមសត្វអ្វីឲ្យប្រាកដ​ សម្រាប់ធ្វើការសិក្សាពីភាពខុសប្លែកគ្នា នៃបរិស្ថានវិទ្យាឬ អេកូឡូស៊ី”​។

អ្នកវិទ្យាសាស្រ្ត រកឃើញ ប្រភេទសត្វថ្មី មានពន្លឺ នៅសមុទ្រក្រហមអ្នកវិទ្យាសាស្រ្ត រកឃើញ ប្រភេទសត្វថ្មី មានពន្លឺ នៅសមុទ្រក្រហម

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត