ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​កំពង់​ស្ពឺ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់​ ត្រូ​វ​បាន​នគរបាល​ស្រុក​ឧដុង្គ​ឃាត់ខ្លួន ​រួម​​នឹង​គ្រឿងញៀន​១​កញ្ចប់​ធំ ​ខ​ណៈដែល​​ជន​សង្ស័យ​​​កំពុង​ដោះ​ដូរ​ ​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦​ នៅ​ចំណុច​ស្ពាន​អន្ទុង​ក្រវៀន ក្នុងភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ​។

​មន្ត្រី​នគរបាល​ស្រុក​ឧដុង្គ​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​២នាក់​​ ម្នាក់​ ឈ្មោះ​​ គិល ជ័រ​ ​ភេទ​ប្រុស ​អាយុ​២៣​​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ​រស់​នៅ​ភូមិ​រំដេញ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល ​និង​ម្នាក់​ទៀត ​ឈ្មោះ​ ស សុ​ហេង ភេទ​ប្រុស ​អាយុ​២៧​​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ រស់​​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ ​​ចំណែក​វត្ថុ​តាង​ ​រួមមាន ​ថ្នាំ​ប្រភេទ​ម៉ា​ទឹកកក​ចំនួន១​​កញ្ចប់​ធំ ទូរ​ស័ព្វ​ដៃ​​២​​ និង​ម៉ូតូ​១​​គ្រឿង ៕​