(Video inside) មាន​ការរិះគន់​ខ្លាំងទៅ​​លើចៅ​ក្រម និង​អាជ្ញា​កណ្តាល​នៅ​បាយ័ន ដែល​សម្រេច​ឲ្យ អ៊ុង វិរៈ ស្មើ​​ថៃ

ការ​សម្រេច​​ឲ្យ​កីឡាករ​ជើង​ខ្លាំង​របស់​​កម្ពុជា អ៊ុង វិរៈ ស្មើពិន្ទុ​ជាមួយ​អ្នក​​ប្រដាល់​​ Chalerm Det Sor. Tawanrung ក្នុង​ការ​ប្រកួតនៅ​លើ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ កាល​ពី​យប់​ថ្ងៃ​អាទិត្យ វា​នៅ​តែ​ក្លាយជា​ប្រធាន​បទ​យ៉ាងក្តៅគគុក​ដែល​អ្នក​និយម​លេង​ហ្វេស​ប៊ុក​លើក​យក​មក​រិះ​គន់​ទៅ​លើ​ចៅ​ក្រម ពិសេស​លោក​អាជ្ញាកណ្តាល ធី ណារិទ្ធ ដែល​ជា​ដើម​ចម​យ៉ាង​សំខាន់​ ដែល​​បង្កើត​ឲ្យ​មាន​ភាព​អយុត្តិធម៌​នេះ។

vireak-boxerអ្នក​លេង​ហ្វេសប៊ុក ដែល​និយម​ចូល​ចិត្ត​មើល​ការ​ប្រដាល់​ជាង​១ម៉ឺន​​នាក់ បាន​ចូល​ មើល​​វីដេអូនៃ​ការ​ប្រកួត​របស់ អ៊ុង វិរៈ និង Chalerm Det Sor ដែល​បាន​បង្ហោះ​នៅ​លើ​ផេក​ហ្វេសប៊ុក Khmer Boxing Daily ហើយ​មាន​អ្នកចូល​ Share ចែក​ចាយ​បន្ត​ជាង​១០០​នាក់។ នៅ​ក្នុង​នោះ​មាន​អ្នក​ចូល Comment ជាង​១០០​នាក់ ហើយ​ស្ទើរ​តែ​ទាំង​អស់​នៃ​​ពួក​គេ សុទ្ធ​តែ​បានសរសើរ​ទៅ​ដល់​​ការ​ប្រកួត​របស់ អ៊ុង វិរៈ ថា​សម​តែ​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​នោះ​។ ផ្ទុយ​ពី​ការ​សរសើរ​ដល់​ការ​ប្រកួត​របស់ អ៊ុង វិរៈ ពួក​គេ​ប្រើ​ប្រាស​ពាក្រ​សម្តី​អសុរោះ​(ជេរ)​ទៅ​ដល់​ដល់​​ចៅ​ក្រមកាត់​ក្តី​ក្នុង​គូនេះ​ និង​បាន​ចាត់​ទុក​លោក ធី ណារិទ្ធ ជា​អាជ្ញា​កណ្តាល​អត់​បំផុត​ប្រចាំ​នៅ​ស្រុក​ខ្មែរ ខណៈ​លោក ធី ណារិទ្ធ​បាន​រាប់​ទៅ​លើ អ៊ុង វិរៈ នៅ​ដើម​ទឹក​ទី៤​ទាំង​មិន​ទំនង​នោះ។

ដោយ​ឡែក ការ​សម្រេច​ឲ្យ​កីឡាករ​ខ្លួន​តូច​ចិត្ត​ធំមក​ពី​ខេត្ត​បាត់​ដំបង ចាន់ សាន់ ដែល​​ឡើង​ប្រកួត​ជំនួស​កីឡាករ ឯម សុធី ឲ្យ​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ Kaen Isan Chankeaw នៅ​យប់​ថ្ងៃ​អាទិត្យ​នោះ​ដែរ មិន​ទទួល​រង​នៅ​ការ​រិះ​គន់​នោះ​​ទេ។ ផ្ទុយ​ទៅ​វិញ​ ការ​ប្រកួត​របស់ ចាន់ សាន់ នា​រាត្រី​នោះ បាន​បង្កើត​ឲ្យមានការរីក​រាយ​យ៉ាង​ខ្លាំង​ដល់​អ្នក​ទស្សនា​ផ្ទាល់ ជាមួយ​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ និង​អំណត់​របស់​គេ៕
សូមទស្សនា​ខ្សែ​វីដេអូ​នៃ​ការ​ប្រកួត​របស់ អ៊ុង វិរៈ និង Chalerm Det Sor ខាង​ក្រោម​នោះ ៖