ប្រជាពលរដ្ឋ​រិះគន់​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បិទ​ហាង​ខា​រ៉ា​អូរ​ខេ ២ ទីតាំង

Doliprane TVC

​ភ្នំពេញ​៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បិទ​ហាង​ខា​រ៉ា​អូរ​ខេ ២ ទីតាំង​ទៀតហើយ កាលពី​វេលា​ព្រឹក​ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ដែល​ទី​១ យីហោ ម្កុដ​ស្នេ​ហ៏ និង ទី​២ យីហោ រាត្រី​ឋានសួគ៌ មាន​ទីតាំង​ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវ​លេខ ២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ហាង​ទាំងពីរ​នោះ មិនមែន​មានទំនាស់​ដ​ណ្ដើ​ម​ម៉ូយ​គ្នា​រវាង​ហាង និង ហាង ដូច​ហាង​ដែល​ត្រូវ​មុនៗ​នោះឡើយ គឺ​ហាង​មួយ យីហោ ម្កុដ​ស្នេហ៍ ត្រូវបាន​គេ​ដឹងថា​មានទំនាស់​ផ្ទៃក្នុង​រវាង​បងថ្លៃ និង ប្អូនថ្លៃ បាន​វាយតប់​គ្នា ដូច​ក្នុង​រឿង​វីដេអូរ​ភាគ​ចិន​ហុងកុង។

ប្រជាពលរដ្ឋ​រិះគន់​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បិទ​ហាង​ខា​រ៉ា​អូរ​ខេ ២ ទីតាំង

ចំណែក​ហាង​មួយទៀត ត្រូវគេ​ដឹងថា​បាន​មានទំនាស់​គ្នា​ជាមួយ​អ្នក​មកពី​ក្រៅ​មិន​ស្គាល់​អត្តសញ្ញាណ មួយក្រុម ហើយ​ត្រូវ​ក្រុម​នោះ​លើកគ្នា ទៅ​អុកឡុក​គប់​ដុំថ្ម​ចូល​ហាង បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង មាន​ភាពអនាធិបតេយ្យ​រំខាន​អ្នក​ជិត ខាង​ដេក​ពួន​ទាំងយប់ ។ ពេលនោះ​ត្រូវបាន​អាជ្ញាធរ​ចេញទៅ​អន្តរាគមន៍​ភ្លាមៗ​ដែរ លុះ​ព្រឹក​ឡើង​ទើប​សម្រេចចិត្ត​ចុះទៅ​បិទ ប៉ុន្តែ​ពេលនោះ ប្រជាពលរដ្ឋ​សម្ដែង​ការរិះគន់​ខ្លាំងណាស់ ព្រោះតែ​ចំណាត់ការ​អាជ្ញាធរ ហាក់​គ្មាន​ប្រសិទ្ធិភាព​បន្តិច​សោះ ការនិយាយ និង ការធ្វើ​ខុសគ្នា ឲ្យ​តែ​ហាង​ណា​មាន​ជម្លោះ​កើតឡើង លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍ សែន​ជ័យ បញ្ជា​ឲ្យ​លោក សេង គន្ធ ដែលជា​អភិបាលរង ដឹកនាំ​កម្លាំង​ចុះទៅ​បិទ​ភ្លាម ប៉ុន្តែ​មិនយូរ​ទេ អនុញ្ញាត​ឲ្យ​បើក​វិញ​ដដែល ខុសពី​ការនិយាយ​នៅក្នុង​កិច្ចប្រជុំ កាលពី​វេលា​រសៀល ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៥ កន្លងទៅ ។

ប្រជាពលរដ្ឋ​រិះគន់​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បិទ​ហាង​ខា​រ៉ា​អូរ​ខេ ២ ទីតាំង

ដែល​ពេល​នោះបាន​ព្រមាន​ខ្លាំងៗ ទៅលើ​អ្នក​បើកហាង​ទាំងអស់​នៅតាម បណ្ដោយ​ផ្លូវ​ខាងលើ​ថា (​បើ​ហាង​ណា មួយ​មានទំនាស់ និង ត្រូវ​បិទ​រហូត​មិន​ឲ្យ​បើក​វិញ​ឡើយ​) ប៉ុន្តែ​ហាង​ដែល​បិទ​កន្លងមក គឺ​បាន​រត់​ការបើក​ឡើងវិញ​ជា​បន្តបន្ទាប់ មិនមាន​ហាង​ណាមួយ បិទ​រហូត​នោះទេ ៕ ពោធិ៍​សែន​ជ័យ (ប្រភព​ TV5)​