ម៉ូតូ​វ៉េវ​បុក​ម៉ូតូ​សង់​កូរ៉េ​នៅ​ផ្លូវបែក​ជា ៤ របួសធ្ងន់​ស្រាល ៤ នាក់​

Doliprane TVC

កំពង់ឆ្នាំង​៖ មនុស្ស​ប្រុស​ស្រី ៤ នាក់ បាន​រងរបួស​ធ្ងន់ និង ស្រាល នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​វ៉េវ​បើក​លឿន​បុក​ម៉ូតូ​សង់​កូរ៉េ​នៅ​ផ្លូវបែក​ជា​៤​ក្នុង​ដំណើរ​ខ្វែង​ទិស​គ្នា ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៥ និង ៣០ នាទី​ល្ងាច​ថ្ងៃទី ០២ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ កន្លងទៅ​នៅក្នុង ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​ឈ្មោះ ( ស្លា គី​រី ) អាយុ ៣៥ ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​សង្កាត់​កើតហេតុ បាន​បើក​ម៉ូតូ ម៉ាក​សង់​កូរ៉េ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1B – 6106 ដឹក​កូនប្រុស​ម្នាក់​អាយុ ៤ ឆ្នាំ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​ធ​ម្យ​ម ។

ម៉ូតូ​វ៉េវ​បុក​ម៉ូតូ​សង់​កូរ៉េ​នៅ​ផ្លូវបែក​ជា ៤ របួសធ្ងន់​ស្រាល ៤ នាក់​

លុះ​មកដល់​ចំណុចកើតហេតុ​ជា​ផ្លូវបែក​ជា ៤ ក៏មាន​ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ជិះ​ឌុប​គ្នា ២ នាក់​គឺ​ប្រុស និង ស្រី បាន​បើកបរ​លឿន​ទៅបុក​ម៉ូតូ​សង់​កូរ៉េ ហើយ​ច្រឡោត​ដួល​ខ្ទាត​ចម្ងាយ​ប្រមាណ ៨ ម៉ែត្រ​ពី​កន្លែងកើតហេតុ បណ្តាលអោយ​បុរស​ឈ្មោះ ( ជា ប៊ុនធឿន​) អាយុ ៤៤ ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​វ៉េវ និង ជា​សន្តិសុខ​ក្លឹប អេស អេ​ច ផា​លេស រស់នៅ ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង រងរបួស​ធ្ងន់ និង នារី​ម្នាក់​ជិះ​ពីក្រោយ​ឈ្មោះ (​ចាន់ ថុល​) រង​បួស​ធ្ងន់​ដូចគ្នា ។ ដោយឡែក​បុរស​ឈ្មោះ ( ស្លា គី​រី ) និង កូនប្រុស​អាយុ ៤ ឆ្នាំ ជិះ​ម៉ូតូ​សង់​កូរ៉េ បាន​រងរបួស​ស្រាល ។

ម៉ូតូ​វ៉េវ​បុក​ម៉ូតូ​សង់​កូរ៉េ​នៅ​ផ្លូវបែក​ជា ៤ របួសធ្ងន់​ស្រាល ៤ នាក់​

ក្រោយពេល​កើតហេតុ អ្នករងរបួស​ទាំង ២ នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ខេត្ត ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ។ ដោយឡែក​ម៉ូតូ​ទាំង ២ គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​ផងដែរ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​និយាយថា​វា​បណ្តាល មកពី​អ្នកបើកបរ​ម៉ូតូ​វ៉េវ​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក ដល់​ផ្លូវបែក​ជា ៤ ដោយ​បាំង​និង​របង​ផ្ទះ​នៅ​ខាងឆ្វេង​ដៃ​មើលមិនឃើញ ក៏បាន​បុក​ម៉ូតូ​សង់​កូរ៉េ​ដែល​បើក​ចេញពី​ផ្លូវ​ខាងឆ្វេង​ដៃ​នោះ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​តែម្តង ៕ (​សុ​ក្ខា​រិ​ន​) កំពង់ឆ្នាំង​ថ្ងៃទី ៣ កុម្ភៈ ២០១៦ ប្រភព TV5

ម៉ូតូ​វ៉េវ​បុក​ម៉ូតូ​សង់​កូរ៉េ​នៅ​ផ្លូវបែក​ជា ៤ របួសធ្ងន់​ស្រាល ៤ នាក់​