អ្នក​ជំនាញ​ផ្នែក​សុខភាព​ថា​ទឹក​ប្រឡាយ​ស្អុយ​កខ្វក់​គឺ​ជា​ប្រភព​នៃ​មេរោគ​ឆ្លង

ការ​ចាក់​ដី​លុប​បឹង​ក្រពើ ដោយ​ក្រុមហ៊ុន​លោក​ឧកញ៉ា ណឹម ម៉េង ស្ថិត​នៅ​ភូមិ​ទ្រា៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ បណ្ដាល​ឲ្យ​ទឹក​ស្អុយ​កខ្វក់​លិច​ផ្លូវ និង​លិច​ចូល​ក្នុង​ផ្ទះ ជា​ហេតុ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ និង​កុមារ​តូចៗ​ប្រឈម​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​ដែល​បណ្ដាល​មក​ពី​មេរោគ​ឆ្លង។

អ្នក​ជំនាញ​ផ្នែក​សុខភាព ពន្យល់​ថា ទឹក​ប្រឡាយ​ស្អុយ​រលួយ គឺ​ជា​ប្រភព​នៃ​មេរោគ​ឆ្លង​ដែល​អាច​បណ្ដាល​ឲ្យ​ពលរដ្ឋ និង​កុមារ​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម រលាក​ទង​សួត កម​រមាស់ និង​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​គ្រុន​ឈាម គ្រុន​ចាញ់ និង​ជំងឺ​ឆ្លង​ផ្សេង​ទៀត។

សូម​ស្ដាប់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក សិរីមុនី រាយការណ៍​អំពី​បញ្ហា​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។