សម្តេចតេជោ ហ៊ុន សែន ការផលិតភាពយន្ត របស់លោកស្រី Angelina Jolie ពាក់ព័ន្ធរបបប៉ុលពត គឺមានសារៈសំខាន់ណាស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានសរសេរនៅលើហ្វេសប៊ុកសម្តេចថា «ការចូលរួមផលិតខ្សែភាពយន្ត ឯកសារស្តីពី ប្រវត្តិជីវិតក្នុងប្រល័យ ពូជសាសន៍របបប៉ុលពត (១៩៧៥-១៩៧៩) ដែលកំពុងរៀបចំដោយ លោកស្រី Angelina Jolie តារាភាពយន្ត Hollywood អាមេរិកគឺពិតជាមាន សារៈប្រយោជន៍ដល់ការយល់ដឹង បន្ថែមអំពីជីវិតតស៊ូរស់នៅពិតក្នុងរបប វាលពិឃាត»។

សម្តេចតេជោ បានបន្តសរសេរទៀតថា« ដោយសារសង្រ្គាម និងការកាប់សម្លាប់ ការបង្ខំធ្វើការលើសកម្លាំង ការបង្អត់អាហារនៅក្រោមការដឹកនាំរបស់ ប៉ុល ពត ទើបធ្វើអោយពលរដ្ឋខ្មែរ ជាច្រើនលាននាក់ត្រូវបានស្លាប់ យ៉ាងអាណោចអាធម្ម ក្នុងរយៈពេល ៣ ឆ្នាំ ៨ ខែ២០ ថ្ងៃ»។

ប្រមុខរដ្ឋាភិបាលបានបន្តសរសេរថា «យុវជនខ្មែរដែលកើតមិនទាន់ មួយចំនួនគឺមិនប្រាកដជាមិនជឿថាខ្មែរ យើងមានរបបបែបនេះកើតមាននៅ លើទឹកដីកម្ពុជា។ អ្វីដែលកើតឡើងនៅពេលនោះ គឺយើងមិនអោយកើតឡើងជាបន្តទៀត នៅលើទឹកដីកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗទៀត»។

ប្រមុខរដ្ឋាភិបាលបានបន្ត សរសេរបន្ថែមទៀតថា «ប្រទេសជាតិយើងនៅពេលនេះ គឺកំពុងបោះជំហានឆ្ពោះទៅមុខក្រោម ម្លប់សន្តិភាព និងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន ដែលជាទីសង្ឃឹមរបស់កម្ពុជាទាំងមូល។ យើងរួមគ្នាថែរក្សា ការពារសន្តិភាព ដើម្បីកម្ពុជាកាន់ តែរីកចម្រើនលូតលាស់ខ្ពស់ត្រដែត ទៅមុខជានិច្ច។សន្តិភាព បានផ្តល់ឱកាសដល់បរទេសមកកំសាន្ត មកប្រកបអាជីវកម្ម និង មកផលិតខ្សែភាពយន្ត នៅក្នុងប្រទេស យើងដូចជាតារាហូលីវូដនេះ ជាដើម»៕