លោក កុល វីរក្ស នាំមូលនិធិ សម្តេចក្រឡាហោម ស ខេង ចែកជូន​ប្រជាពលរដ្ឋ ១០ ឃុំ នៅស្រុកសង្កែ

បាត់ដំបង៖ ប្រជាពលរដ្ឋដែលមាន សមាជិកទទួលមរណភាព និងគ្រួសារប្រជាពលរដ្ឋ ដែលទើបនឹងឆ្លងទន្លេ រួចចំនួន១០ឃុំ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង នាថ្មីៗនេះ បានទទួលថវិកាចំនួន ១១៩លានរៀល ពីមូលនិធិសម្តេចក្រឡាហោម ស ខេង ។

មូលនិធីនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលទើបនឹងឆ្លងទន្លេ និងគ្រួសារប្រជាពលរដ្ឋ ដែលមានសមាជិកទទួលមរណភាព នៅក្នុងមូលដ្ឋាននានា។

សម្រាប់ថវិកាឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋនៅខេត្តបាត់ដំបងពេលនេះ ត្រូវបាននាំយកទៅជូនប្រជាពលរដ្ឋដោយ លោក កុល វីរក្ស អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកសង្កែ ខេត្តបាត់ដំបង។ លោក កុល វីរក្ស និងក្រុមការងារ ក៏បានចុះទៅដល់ផ្ទះប្រជាជននៅឃុំតាប៉ុន ស្រុងសង្កែ ចំនួន៨៩គ្រួសារ ដែលត្រូវទទួលបានមូលនិធីវគ្គនេះផងដែរ។

លោក កុល វីរក្ស បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង និងចូលរួមរំលែកទុក្ខចំពោះគ្រួសារ ដែលមានសមាជិកគ្រួសារ ទទួលមរណភាព និងអបអរសាទរ ចំពោះគ្រួសារ ដែលទើបបានសមាជិកថ្មី។

លោកសង្ឃឹមថា កុមារទាំងនោះ ក្រោមការបីបាច់ពី ក្រុមគ្រួសារ នៅអនាគតនឹងក្លាយជា ទំពាំងស្នងឫស្សី និងរួមចំណែកនាំនាវាកម្ពុជា មានសន្ទុះកាន់តែលឿន និងឈានទាន់ប្រទេស រីកចំរើននៅលើពិភពលោក៕