ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថៃ្ង​ទី​០៨ ខែ​កុ​ម្ភះ  ឆ្នាំ​២០១៦ និង​ក្រុមការងារ​ខេត្ត ព្រមទាំង​មន្ត្រី​មន្ទីរពេទ្យ​ខេត្ត បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ  លោក ហុង គី​ន ជនជាតិ​ចិន នៅ​ក្នុង​មន្ទីរពេទ្យ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ដែល​រងគ្រោះថ្នាក់​ចរាចរណ៍  កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។ គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​នេះ​បាន​សម្លាប់​ជនជាតិ​ចិន​ចំនួន​២​នាក់​ហើយ​ក្នុង​ចំណោម ៣​នាក់ ។
លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​មាន​ប្រសាសន៍ ដោយ​សូម​ចូលរួម​សោកស្តាយ និង រំលែក​ទុក្ខ​ដល់​ជនជាតិ​ចិន​២​នាក់​ដែល​បាន​ស្លាប់  ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។ លោក​បាន​ជំរុញ​ឲ្យ​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ និង ព្យាបាល​របួស​ជន​រង​គ្រោះ​ឲ្យ​បាន​ល្អ​។ ទន្ទឹម​នេះ​ដែរ​ឯកឧត្តម​បាន​ជំរុញ​ឲ្យ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត និង​នគរបាល​មូលដ្ឋាន​កសាង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បញ្ជូន​តុលាការខេត្ត ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​។​ដោយឡែក​នៅ​វេលា​ម៉ោង​១០​និ​៤៥​នាទី​ព្រឹក​ថៃ្ង​ទី​០៨ ខែកុម្ភៈ ដោយ​មានការ​ស្នើ​សុំ​ពី​លោក HuangYuYung ជា​អ្នក​ទទួលខុសត្រូវ​លើ​ជន​រង​គ្រោះ បាន​ធ្វើ​លិខិតធានា​សុំ​យក​លោក ហុង គី​ន ទៅ​ព្យា បាល​នៅ​មន្ទីរ​ម៉ា​រី​យ៉ា​នៅ​ទីក្រុង​ភ្នំពេញ​វិញ  ក្នុង​នោះ​ដែរ លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង បាន​ជួយ​សំរួល​តាម​សំណូមពរ​របស់​លោក​HuangYuYung​ដោយ​អោយ​រថយន្ត​សា​ម៉ុ​យ​របស់​មន្ទី​ពេទ្យ​ខេត្ត​ដឹក​ជន​រង​គ្រោះ​ពី​មន្ទី​ពេទ្យ​ខេត្តកំពង់ឆ្នាំង​នៅ​វេលា​ម៉ោង​១០​និ​៥៥​នាទី ទៅ​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ ទីក្រុង​ភ្នំពេញ​។​សមត្ថកិច្ច​នគរបាល​ខេត្ត​បានអោយ​ដឹង​ថា​៖ ជនជាតិ​ចិន​ទាំង​៣​នាក់​នេះ ធ្វើការ​នៅ​ក្នុង​ការ ដ្ឋា​ន ទំនប់​ទឹក​អា​ចាំង ក្នុង​ឃុំ​អ​ញ្ជា​ញ​រូង ស្រុក​បរិបូ​ណ៍ បាន​បើករថយន្ត​ចេញពី​ការដ្ឋាន ហើយ​បាន​ឈប់ លើ​ចិញ្ចើម​ផ្លូវ​ចាំ​មិត្ត​ភ័​ក្រ​មក​ពី​ខេត្តពោធិសាត់​។ ខណៈនោះ​មាន​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ស្លាក​លេខ កំពង់ឆ្នាំង 3A-0605​បាន​បើក​ជែង​គ្នា​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ទាំង​៣​នាក់​បណ្តាល​អោយ​ជន រង​គ្រោះ ម្នាក់​ស្លា ប់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​បាន​ស្លាប់​ពេល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ចំណែក លោក ហុង គី​ន របួសធ្ងន់​។ ក្រោយ​ពេល​កើតហេតុ​អ្នក​បើករថយន្ត​បែន​បាន​គេចខ្លួន​បាត់ ប៉ុន្តែ
សមត្ថ​កិ ច្ច​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន និង​បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​៕