ណា​ដេក ត្រូវគេ​ប្រៀបធៀប​ជាមួយ​ DJ ភុ​ត

Doliprane TVC

​ក្លាយជា​រឿង​ក្តៅគគុក​ក្នុង​មួយ​ប៉ព្រិចភ្នែក ករណី​ដែល​តារា​សម្តែង​ចេញមក​លាតត្រដាង​ពី DJ ភុ​ត ភុ​ធិ​ឆ័យ ដែល​ប្រើពាក្យ​ខុស ធ្វើឱ្យ​រឿងនេះ​មិន​ងាយ​ចប់ ភ្លាមៗ​ឡើយ នៅពេល​ស៊ុប​ភើ​ស្តារ ណា​ដេ​ច ឃូ​គិ​មិ​យ៉ាក់ ត្រូវ​សង្គម​មេ​ឌា​ទាញ​មក​ប្រៀបធៀប​ថា​ជាចរឹក​តួឯក ។​​មានអ្នកព័តមានជាច្រើនបានសួរលោកណាដេកជាច្រើនសំនួរដូចខាងក្រោម

ណា​ដេក ត្រូវគេ​ប្រៀបធៀប​ជាមួយ​ DJ ភុ​ត

​-​​មាន​អ្នក​និយាយថាលោកណាដេកចូលចិត្តធ្វើចរឹក​ជា​តួឯក ?

«​យើងមានអាជីពជាតារា តែងតែមានអ្នកនេះនិយាយយ៉ាងនេះយ៉ាងនោះ វាជារឿងធម្មតាទេ​​​ ការមានអាជីពជាតារា​​​​ ក៏មាន​អារម្មណ៍​ហត់នឿយ​ដូចគ្នា រីករាយ​ណាស់​ដែលមានអ្នក​ចាប់អារម្មណ៍​ តែក៏​មិន​រំពឹង​អ្វី​ទេ ព្រោះ​ខ្ញុំ បានធ្វើ​ដូចនេះ​ជា​ញឹកញាប់​មកហើយ មិនមែន​ធ្វើ​ដើម្បីឱ្យ​មកជា​ព័ត៌មាននោះ​ទេ​…» ។​

ណា​ដេក ត្រូវគេ​ប្រៀបធៀប​ជាមួយ​ DJ ភុ​ត

-​​​លោក​មាន​ភាពស្និទ្ធស្នាល​ជាមួយ​ក្រុមការងារ ដូចជា ជាងភ្លើង​…?

«​ជាធម្មតា​ខ្ញុំ​ធ្វើការ​រួមគ្នា មិន​បែងចែក រឺ​រើសអើង​អ្វី​ទេ លោកណាដេកឆ្លើយជាមួយការសើច» ។​

-​​​ចុះ​ការប្រៀបធៀប​ជាមួយ DJ ភុ​ត ?

«​ខ្ញុំ​មិនដឹង​ដែរ​… សុំ​មិនមាន​យោបល់​ក្នុង​រឿងនេះទេ​» ។​

ណា​ដេក ត្រូវគេ​ប្រៀបធៀប​ជាមួយ​ DJ ភុ​ត

-​​​ធ្លាប់​ស្គាល់​គ្នាពីមុន​ទេ ?

«​ធ្លាប់​ជួបគ្នា​ម្តង​»

-​​​មាន​អារម្មណ៍​យ៉ាងដូចម្តេច​ក្នុងការ​ប្រៀបធៀប​នេះ​?

«​មិនដឹង មិនដឹង​រឿង​ដែល​កើតឡើង​ផង មិន​និយាយ​ល្អ​ជាង​!»

ណា​ដេក ត្រូវគេ​ប្រៀបធៀប​ជាមួយ​ DJ ភុ​ត

-​​​អ្នកគាំទ្រ​នាំគ្នា​មក​គាំទ្រ​លោក​យ៉ាងច្រើនជាង DJ ភុ​ត​?

«​មើលទៅ​មិន​ខុសគ្នា​នោះទេ កុំ​វិនិច្ឆ័យ​តាម​អ្វីដែល​បានកើត​ឡើង ចូរ​ព្យាយាម​ក្រឡេកមើល​អ្វីដែល​ល្អ វា​ប្រសើរ​ជាង​»​។​

ណា​ដេក ត្រូវគេ​ប្រៀបធៀប​ជាមួយ​ DJ ភុ​ត

-​​​មាន​គេ​ពេញចិត្ត​ថាលោកជា​ជា​ស៊ុប​ភើ​ស្តារ តែមិន​ប្រកាន់ខ្លួននិងចេះជួយអ្នកដទៃថែមទាំង​មិនបែងចែកតួនាទី​ពិតមែនទេ ​?

«​ត្រូវ​ការមើល​ជាមុនសិន ថា​ការបំពេញ​ការងារ​មាន​បញ្ហា​អ្វី​កើតឡើង ឥឡូវនេះ​យើង បានត្រឹមតែ​ឮ​ព័ត៌មាន យើង​មិនដឹងថា កាលនោះ​វា​កើត​អ្វី​ឡើង​ខ្លះ ព្រោះ​មិន​រំពឹង​ទៅលើ​ការសម្រេចចិត្ត​ធ្វើ​អ្វី មុនពេល​ដែល​ឮ​ពី​ភាគី​ជាច្រើន​និយាយ ។ យើង​ដើរ​លើ​វិថី​សិល្បៈ​ដូចគ្នា ខ្ញុំ​មិន​ចង់​បែងចែក​អ្វី​ទេ ប៉ុន្តែ​បរិយាកាស​នៅ​ជុំវិញ ត្រូវ​ការឱ្យ​យើង​បែងចែក ។ មនុស្ស​គ្រប់រូប​គួរតែ​ដឹង​រួចទៅហើយ​ថា បរិយាកាស​នៅ​ជុំវិញ​នោះ មាន​អ្វីខ្លះ » ។​

ណា​ដេក ត្រូវគេ​ប្រៀបធៀប​ជាមួយ​ DJ ភុ​ត

-​​​ធ្លាប់​ខកចិត្ត ឬ​ការបង្ហាញ​សញ្ញា​នៃ​ការមិនសប្បាយចិត្ត​នៅក្នុង​ក្រុម​ដែរ​ទេ​?

«​ប្រសិនបើ​មិនមាន​ការយឺតយ៉ាវ​ក្នុង​ការធ្វើការងារ ឬ ការគិត​មិន​ខុស​ទេ ខ្ញុំ​ក៏​មិនមាន​អារម្មណ៍​អ្វី​ដែរ តែបើ​រឿង​អ៊ីចឹង​មែន យើង​គួរ​និយាយ​គ្នា ឬ បើ​មិន​ដាក់ចិត្ត​ជាមួយ​ការងារ ក៏ត្រូវ​និយាយ​គ្នា​ដែរ​… » ។ជាចុងក្រោយ ណាដេច បាននិយាយថា ខ្ញុំមិនចង់ឱ្យ​នរណាមកប្រៀបធៀប​អ៊ីចឹងទេ ខ្ញុំចង់ឱ្យអ្នកទាំងឡាយក្រឡេកមើលមនុស្សឱ្យបានច្រើន កុំក្រឡេកមើល​តែ​ចំនុចមិនល្អរប់សមនុស្សម្នាក់នោះ… ។ ៕​សូរ្យកាន្ត​

ណា​ដេក ត្រូវគេ​ប្រៀបធៀប​ជាមួយ​ DJ ភុ​ត ណា​ដេក ត្រូវគេ​ប្រៀបធៀប​ជាមួយ​ DJ ភុ​ត

ណា​ដេក ត្រូវគេ​ប្រៀបធៀប​ជាមួយ​ DJ ភុ​ត