ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត​តាម​បែប​ធម្មជាតិ​

ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត​តាម​បែប​ធម្មជាតិ​

ជំងឺ​ឬ​ស​ដូង​បាត ត្រូវបាន​គេ​ស្គាល់​ថា ជា​ពំនូក នៃ​ស​សៃវ៉ែន​នៅត្រង់តំ​បន់​ក្រសាលគូថ ដែល​បាន​រីក​ហើម ប៉ោង ឬ រលាក​។ ពួកវា​អាច​មាន​សភាព​ឈឺចាប់​ខ្លាំង​បំផុត ដែល​ធ្វើអោយ​នរណាម្នាក់ ដែល​កើតមាន​ជំងឺ​នេះ​ហើយ តែង ចង់​រក​វិធី​ដែល​ព្យាបាល​វា អោយ​ជា​បាន​យ៉ាង​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើបាន​។ តើ​មាន​វិធី​ព្យាបាល​បែប​ធម្មជាតិ សម្រាប់​ជំងឺ​ឬ​ស​ដូង​បាត​នេះ​ដែរ​ឬទេ​? តើ​មាន​មូលហេតុ​អ្វី​ខ្លះ ដែលនាំអោយ ជំងឺ​នេះ​កើតមាន​? មាន​សំណួរ​ជាច្រើន ដែល​អ្នក​ប្រហែលជា​ចង់​សួរ​ខ្លួនឯង ដើម្បី​វាយតម្លៃ​ថា ហេតុអ្វី​បានជា​អ្នក មាន​ជំងឺ​ប្រភេទ​នេះ ? ទាំងនេះ​គឺជា វិធី​បែប​ធម្មជាតិ​មួយចំនួន ដែល​អាច​ធ្វើ​ការព្យាលបាន​ជំងឺឬ​សដូង​បាតបាន ៖

​ទឹក​ក្តៅឧណ្ណៗ អាច​ជួយ​ធ្វើអោយ​សាច់ដុំ​ខ្ជឹប បាន​សម្រាក និង ជួយ​សម្រាល​ដល់​ភាពឈឺចាប់​។ ចាក់​ទឹក ក្តៅ​ឧណ្ណៗ​ចូល​ក្នុង​អាង​ងូតទឹក អោយបាន​កំពស់​ពី ៣ ទៅ ៤ អ៊ី​ញ រួច​បន្ទាប់​មក​អង្គុយ​ត្រាំ​នៅក្នុង​នោះ ។ ចំណាយពេល អោយបាន ១៥​ទៅ ២០​នាទី មុន​ពេល​អ្នក​ក្រោក​ចេញពី​ក្នុង ទឹក​។ ការអនុវត្តន៍ នូវ​វិធី​បែប នេះ អោយបាន​ជា​ច្រើន​ដង​ក្នុង​មួយថ្ងៃ អាច​ជា​វិធី​ដ៏​លឿន​បំផុត ដើម្បី​ជួយ​អ្នក​អោយ​មាន​ភាព​ធូរស្រាល​។​

​ចា​ហួយ Petroleum ក៏​អាច​ជួយ​បន្ថយ​បាន នូវ​ការឈឺចាប់ និង សម្រាល​ដល់​ស្ថានភាព​រលាក​ក្រហាយ​។ ជូត​តំបន់​ដែល​មាន​ការ​រងគ្រោះ​នេះ ដោយ​ប្រើ​ក្រណាត់​ស្អាត បន្ទាប់​មក​លាប​ចាហួយ​ប្រភេទ​នេះ បន្តិច ទៅលើ​កន្លែង​ដែល​មាន​ភាព​ហើមប៉ោង ។ អ្នក​មិន​ត្រូវ​ប្រើ​ទឹក​អនាម័យ​សំអាត ដែល​មាន​ក្លិន​នោះទេ ដើម្បី​ជៀសវាង នូវ​ការរំខាន​ដល់​ស្បែក ។​

ទទួលទាន​អាហារ ដែល​មាន​ជាតិ​ស​សៃ​អោយបាន​ច្រើន ដើម្បី​ធ្វើអោយ អ្នក​បត់ជើង​បាន​ស្រួល​ជាង​មុន និង មិនសូវ​មាន​ការឈឺចាប់​។ ការ​ទទួលទាន​ផ្លែ​ចេក គឺជា​ការព្យាបាល​មួយ​ដ៏​មាន ប្រសិទ្ធភាព​។ អ្នក​អាច ផឹក ទឹកដោះគោ​ក្តៅឧណ្ណៗ​ដែល​លាយ​ជាមួយ​នឹង​ផ្លែ​ចេកទុំ ។​

ខ្ទឹម​ស និង ខ្ទឹម​បារាំង គឺ​មាន​ផ្ទុក​សារជាតិ​ដែល​ជួយ​អោយ​រួញ​ស្វិត ដែល​វា​អាច​ជួយ​ព្យាបាល បាន​នូវ​ជំងឺ ឬ​ស​ដូង​បាត​នេះ​។ អ្នក​អាច​យក ខ្ទឹម​ស និង ខ្ទឹមបារាំង​មក​ជិត​ជា​បន្ទះៗ រួច​បិត​ទៅលើ​ក្រសាល​គូថ មុនពេល អ្នក​ចូល​គេង ។​

ដាក់​ស្បៃ​ត្រជាក់ និង លាយ​ជាមួយ​ប្រេង​អូ​លីវ​បន្តិច រួច​បិត​វា​នៅ​លើ​តំបន់​នោះ ដើម្បី​អោយ​វា​បាន​ជួយ បន្ទន់ និង ព្យាបាល​ដល់​ស្ថានភាព​ជំងឺ​នេះ ។​

អ្នក​មិន​ត្រូវ​ចាត់ទុក​ជំងឺ​ឬ​ស​ដូង​បាត​នេះ​ជា​ជំងឺ​ដែល​គួរ​អោយ​មាន​ភាព​ខ្មាសអៀន​នោះទេ​។ វា​គឺជា​បញ្ហា​ទូទៅ ដែល​តែងតែ​កើតមាន ចំពោះ​មនុស្ស​ម្នាក់ៗ គ្រាន់តែ​មាន​មនុស្ស​មួយចំនួន នៅតែ​មាន​ភាព​អៀនខ្មាស និង មិន​ព្រម​ទទួលស្គាល់ថា ពួកគេ​បាន​រងគ្រោះ​ដោយសារ​វា​។ ការព្យាបាល គឺ​មាន​ច្រើន​ទំរង់​ខុសៗ​គ្នា គឺ​មាន​ចាប់ ពី​វិធី​ព្យាបាល​តាម​បែប​បុរាណ ឬ តាម​ធម្មជាតិ រហូតដល់​ការព្យាបាល​តាម​បែប​ទំនើ​ប​នោះ គឺ​ការវះកាត់ គឺ វា​អាស្រ័យ​ទៅតាម​ការយល់ឃើញ របស់​អ្នកជំងឺ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។