វីដេអូផ្ទុះឡានស្ដែងៗ កណ្ដាលក្រុង London ពេលថតរឿង ឈិនឡុង

ប្រជាជនរស់នៅ ទីក្រុង ឡុងដុង ប្រទេសអង់គ្លេស បានភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលឃើញឡាន ក្រុងផ្ទុះចេញភ្លើងសន្ធោសន្ធៅ ពេលកំពុង បើកបរលើ ស្ពាន Lambeth កណ្ដាលទីក្រុង កាលពីថ្ងៃអាទិត្យ។

វីដេអូផ្ទុះឡានស្ដែងៗ កណ្ដាលក្រុង London ពេលថតរឿង ឈិនឡុង

អ្នកនាំពាក្យ ពីអាជ្ញាធរផែប្រចាំទីក្រុងឡុងដុង បានឲ្យដឹងថានេះគ្រាន់តែជាការថត ខ្សែភាពយន្តថ្មីរបស់តារាសម្ដែង Jackie Chan ប៉ុណ្ណោះ ហើយពេលនោះគេក៏បានបិទ ចរាចរណ៍នៅលើស្ពានដែរ។

ទោះយ៉ាងណា មួយឈុតនេះបានធ្វើឲ្យមនុស្ស ជាច្រើនស្រឡាំងកាំង និងមានការបង្ហោះរូបភាព និងសារជាច្រើនក្នុងបណ្ដាញ Twitter ដើម្បីកុំឲ្យប្រជាជន មានការភ័យខ្លាច។

ឈុតបំផ្ទុះឡាននេះ ត្រូវបានថតសម្រាប់ខ្សែភាពយន្តថ្មី មានចំណងជើងថា “The Foreigner” ដែលសម្ដែងដោយតារាហុងកុង Jackie Chan និងតារាហូលីវូដ Pierce Brosnan។

 វីដេអូផ្ទុះឡានស្ដែងៗ កណ្ដាលក្រុង London ពេលថតរឿង ឈិនឡុង

វីដេអូផ្ទុះឡានស្ដែងៗ កណ្ដាលក្រុង London ពេលថតរឿង ឈិនឡុង

វីដេអូផ្ទុះឡានស្ដែងៗ កណ្ដាលក្រុង London ពេលថតរឿង ឈិនឡុង

ប្រភព៖ សប្បាយ