​ទារក​មាន​ស្នាម​គ្រាប់​មុន​តូចៗ​នៅលើ​មុខគួរ​ធ្វើយ៉ាងណា​?

​ទារក​មាន​ស្នាម​គ្រាប់​មុន​តូចៗ​នៅលើ​មុខគួរ​ធ្វើយ៉ាងណា​?

រឿង​ដ៏​សំខាន់​ដែល​អ្នក​ត្រូវ​គិត​នោះ​គឺថា ធម្មជាតិ​របស់​ស្បែក​ទារក គឺ​មាន​សភាព​ទន់​ស្តើង​យ៉ាងខ្លាំង​។ ពិតណាស់ អ្នក​មិន​ចាំបាច់​ធ្វើ​អ្វី​ទាំងអស់ ទៅលើ​មុន​របស់​ពួក​គេ​នេះ​ទេ​។ អ្នក​គ្រាន់តែ​អាច​ប្រើ​នូវ វិធី​សម្រាប់ ព្យាបាល មុន​របស់​ទារក​នេះ តាម​បែប​ធម្មជាតិ​។ ការប្រើប្រាស់​រូបមន្ត​ធម្មជាតិ​ទាំងនេះ គឺ​វា​មិន​បាន​ផ្តល់ នូវ​ផល​រំខាន​អ្វី ចំពោះ​ទារក​អ្នក​ទេ ហើយ​វា​អាច​ជួយ​ថែរក្សា​ស្បែក​របស់​ពួកគេ​បាន​ថែម​ទៀត​ផង​។​
 
វិធីសាស្ត្រ​ជាដំបូង​ក្នុង​ការព្យាបាល​វា នោះ​គឺ​អ្នក​អាច​ប្រើ​ទឹកដោះ​ម្តាយ មក​បន្តក់​ទៅលើ​កន្លែង​ដែល​មាន​ផល រំខាន​នេះ នោះ​វា​នឹង​អាចជួយ​សំអាត​ផ្ទៃមុខ​របស់​ទា​រកបាន​។ វា​អាច​ជា​ការព្យាបាល​ដោយ​ប្រើ​វិធី​ធម្មជាតិ​ដ៏​ល្អ បំផុត សម្រាប់​ដោះស្រាយ​បញ្ហា​មុន​របស់​ទារក​។​
 
ជា​បន្ត​មក​ទៀត វិធី​ដែល​មាន​ភាព​លឿន និង ងាយស្រួល​បំផុត ក្នុង​ការព្យាបាល​មុន​របស់​ទារក​នេះ​គឺ អ្នក​ត្រូវ សំអាត​មុខ​របស់​ពួកគេ អោយ​បាន​ម្តង យ៉ាងតិច​ក្នុង​មួយថ្ងៃ​។ អ្នក​ត្រូវ​ចងចាំ​ថា ស្បែក​របស់​ទារក​គឺ​ពិតជា ឆាប់​ងាយ រងគ្រោះ​ណាស់ ដូច្នេះ​អ្នក​ត្រូវ​មាន​ភាព​ប្រាកដ ក្នុង​ការជ្រើសរើស​សាប៊ូ​ដែល​មាន​កម្រិត​ស្រាល និង ជាពិសេស​វា ជា​ផលិតផល​សម្រាប់​ទារក​។ ប្រសិនបើ​ការប្រើ​សាប៊ូ​នេះ​មិន​មាន​ភាព​ធូរស្រាល ឬ ក៏​ទារក​អ្នក មាន​ស្បែក​ឆាប់​មាន ប្រតិកម្ម​យ៉ាង​អាក្រក់​នោះ អ្នក​ត្រូវ​ប្រើ​ទឹក​ក្តៅឧណ្ណៗ និង ក្រណាត់​ទន់​មក​ជូត​សំអាត​វា ជំនួស​វិញ​។​
 
វិធី​ព្យាបាល​មួយ​ផ្សេង​ទៀត នោះ​គឺ​អ្នក​មិន​ត្រូវ​ប្រើឡេ​ដែល​មាន​ជា​តិខ្លាញ់ ឬ ប្រេង​នៅលើ​ស្បែក របស់​ទារក អ្នកនោះ​ទេ​។ វា​មិន​ត្រឹមតែ​ធ្វើអោយ​ស្ថានភាព ប្រតិកម្ម​របស់​ពួកគេ​កាន់តែ​មាន​សភាព អាក្រក់​ឡើងៗ វា​ថែម ទាំង​អាច​ធ្វើអោយ រន្ធ​ញើស​កកស្ទះ និង បន្ត​មាន​នូវ​បញ្ហា​រំខាន​ទាំងនេះ​តទៅទៀត​។​
 
ការព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ផ្សេង​ទៀត នោះ​គឺ​អ្នក​អាច​យក​ទឹកឃ្មុំ លាយ​ជាមួយ​នឹង ទឹក​ក្រូចឆ្មារ​អោយ បាន​១​ស្លាបព្រា​កាហ្វេ ។ ធ្វើការ​កូរ​វា​អោយ​បាន​សព្វ រួច​យក​វា​មក​លាប​នៅលើ កន្លែង​ដែល​មាន​ផលប៉ះពាល់ ដោយ យក​ដុំ​សំឡី​មក​ផ្តិត​ជូត​ថ្នមៗ​។ ទុក​វា​ចោល​ក្នុង​រយៈពេល កន្លះ​ម៉ោង រួច​លាង​វា​អោយបាន​ស្អាត​ជាមួយនឹង ទឹក​ក្តៅឧណ្ណៗ ។​
 
ប្រេង​ផ្កា​ឡា​វេនឌ័​រ គឺជា​ឱសថ​ព្យាបាល​បែប​ធម្មជាតិ​មួយ សម្រាប់​មុន​របស់​ទារក​។ វា​មាន​ផ្ទុក​សារជាតិ ប្រឆាំង នឹង​ពពួក​បាក់តេរី និង សំលាប់​ម​រោគ និង អាច​ប្រើ​បាន​ក្នុង​វិធី​ផ្សេងៗ​ជាច្រើន​ទៀត​។ អ្នក​អាច​ដាក់​វា ១ ឬ ២​តំណក់ ទៅក្នុង​ទឹក​ក្តៅឧណ្ណៗ សម្រាប់​ងូតទឹក​អោយ​ទារក ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ជា​ទី​ពេញចិត្ត​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។