ហ៊ីយ៉ាន់ដាយ ផ្ទុះកង់មុខរ៉េ ចង្កូតបុកផ្ទះ ប្រជាពលរដ្ឋ របួសធ្ងន់និងស្រាល ៣នាក់

កំពង់ឆ្នាំង៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ដោយសាតែបែកកង់ខាងមុខ រ៉េចង្កូតប្រាស់ចេញពីផ្លូវ បុកចូលផ្ទះប្រជាពលរដ្ឋក្រឡាប់ផ្ងាជើង ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៩និង៤០នាទី យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៩៧-៩៨ បុកផ្ទះដែលមានម្ចាស់ឈ្មោះ កែវ ចិន្ដា ភេទប្រុស ស្ថិតនៅក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់និងស្រាល ក្នុងនោះម្ចាស់ផ្ទះម្នាក់ បានរងរបួសស្រាលផងដែរ។

ជនរងគ្រោះ ត្រូវបានដឹកតាមរថយន្តសាមុយ ទៅសង្គ្រោះព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែករថយន្តបង្កហេតុ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ស្ទូចយកទៅរក្សាទុករងចាំ ដោះស្រាយនៅពេលក្រោយ៕