សរុប ករណីអគ្គិភ័យកើតឡើង ទូទាំងប្រទេស មានចំនួន ០៥ករណី

ភ្នំពេញ៖ គិតត្រឹមថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ករណីដែលកើតមានក្នុងកំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន មានចំនួន ០៥ករណី ដែលលាបត្របាក់ផ្ទះប្រជាពលរដ្ឋទូទាំងប្រទេស។

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ មាន០៤ ករណី

១. រាជធានីភ្នំពេញ  ចំនួន ០២លើក ខណ្ឌ ចំការមន និងជ្រោយចង្វា

   -ឆេះរោងស្នាក់នៅរបស់ កម្មករ អស់០៦ រោងប្រក់ស័ង្កសី មូលហេតុ ឆេះធូបទៀន  និងឆេះវាលស្មៅ

២. ខេត្តកណ្ដាល  ស្រុកស្អាង

   -ឆេះផ្ទះ01 ខ្នង លុយ និងសម្ភារៈមួយចំនួន

៣. ខេត្ត កំពង់ស្ពឺ ក្រុងច្បារមន

   -ឆេះផ្ទះ04 ខ្នង មូលហេតុ ក្មេងលេងភ្លើង

៤. ខេត្ត កំពង់ធំ ស្រុក ប្រាសាទសំបូរ

   -ឆេះផ្ទះ០២ ខ្នង ស្រូវ៤០បេ លុយ៨០ម៉ឺនរៀល និងសម្ភារៈមួយចំនួន មូលហេតុ ភ្លើងទៀន ធូប

យប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ មាន ០១ករណី

១. រាជធានីភ្នំពេញ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ

-ឆេះផ្ទះឈើអស់ ចំនួន97ខ្នង មូលហេតុ កំពុងស្រាវជ្រាវ

សរុបមក ករណីអគ្គិភ័យ មានចំនួន ០៥ករណី ដែលកើតមានទូទាំងប្រទេស៕