ញ៉ាំផ្លែ​ទំពាំងបាយជូរ​ជួយ​ព្យាបាល​ជំងឺ​អ្វីខ្លះ​?

ញ៉ាំផ្លែ​ទំពាំងបាយជូរ​ជួយ​ព្យាបាល​ជំងឺ​អ្វីខ្លះ​?

​ទំពាំងបាយជូរ​ប្រភេទ​ខ្លះ​មាន​ផ្ទុក​គ្រាប់​ដែល​អាច​ញុំ​ា​បាន និង មួយចំនួនទៀត គឺ​គ្មាន​គ្រាប់ នោះទេ​។ ពួក​វា​អាច​ត្រូវបាន​គេ​ទុក​ធ្វើ​ជា​អាហារ​សម្រាប់​លាង​មាត់ និង ធ្វើ​ជា​ស្រា​ទំពាំងបាយជូ​រ ឬ ជា​តំណាប់ ទំពាំងបាយជូ​ក្រៀម ។​តើ​វា​មាន​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​?

​ជំងឺ​ហឺត​៖ ដោយសារ​តែ​តម្លៃ​នៃ​ការព្យាបាល​របស់​វា​ខ្ពស់ ផ្លែ​ទំពាំងបាយជូរ អាច​ត្រូវបាន​គេ​ប្រើ​សម្រាប់ ធ្វើការ​ព្យាបាល​ជំងឺហឺត​។ លើសពីនេះទៅទៀត ឥទ្ធិពល​នៃ​ការ​ជ្រួតជ្រាប​របស់​វា​ក៏មាន កម្រិត​ខ្ពស់​ជាងគេ ផងដែរ​។ វា​បាន​ជួយ​បង្កើន នូវ​ជាតិ​សំណើម​ដែល​មាន​វត្តមាន​នៅក្នុង​សួត​។​

​ជំងឺ​បេះដូង៖  ផ្លែ​ទំពាំងបាយជូរ បាន​ជួយ​បង្កើន​ដល់​កម្រិត nitric oxide នៅក្នុង​ឈាម ដែល​វា​បាន​ជួយ​ការ ពារ​នូវ​កំណក​ឈាម ហេតុដូចនេះ​ហើយ​វា​ក៏​អាច កាត់បន្ថយ​នូវ​ឱកាស​នៃ​ការ​គាំងបេះដូង​បាន​ផងដែរ​។ បន្ថែម​ពី​នេះ​ទៅទៀត វត្តមាន​របស់​សារធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត ដែល​មាន​នៅក្នុង​ផ្លែឈើ​ប្រភេទ នេះ បាន​ជួយ​ការពារ​ដល់​អុកស៊ីត​កម្ម របស់កូ​ឡេ​ស្តេ​រ៉ូល អាក្រក់ ដែល​នឹង​ធ្វើអោយ មាន​ការស្ទះ​ស​សៃឈា​មបាន​។​

ឈឺ​មួយ​ចំហៀង​ក្បាល ( ប្រកាំ​ង​)៖ ទឹក​ផ្លែ​ទំពាំងបាយជូរ​ទុំ គឺជា​ឱសថ​ព្យាបាល​នៅ​ផ្ទះ​មួយ​ប្រភេទ សម្រាប់ ការព្យាបាល​អាការៈ ឈឺ​មួយ​ចំហៀង​ក្បាល​។ វា​គួរតែ​ត្រូវបាន​ទទួល​ទាន អោយបាន​ឆាប់រហ័ស​នៅក្នុង ពេល​ព្រឹក​ព្រលឹម ដោយ​មិន​ចាំបាច់​ធ្វើការ​បន្ថែម​ទឹក​ទៀត​នោះទេ​។​

ទល់​លាមក​៖ ផ្លែ​ទំពាំងបាយជូរ គឺ​មាន​ប្រសិទ្ធភាព​ណាស់ ក្នុង​ការ​យក​ឈ្នះ​នឹង ជំងឺ​ទល់លាមក​។ ពួកវា ត្រូវបាន​ចាត់ទុក​ជា​ប្រភេទ​អាហារ​ដែល​ជួយ​បញ្ចុះ​លាមក ដោយសារ​តែ​ពួក​វា​មាន​ផ្ទុក ជាតិ organic acid, cellulose និង ស្ករ​។ ពួក​វា​ក៏​បាន​ជួយ​ធ្វើអោយ​ស្ថានភាព​ទល់លាមក​រុំ​ា​រ៉ៃ មាន​ភាព​ធូរស្រាល​បាន​ផង​ដែរ ដោយ​វា​បាន​ពង្រឹង​ដល់​ថាមពល​របស់​ពោះវៀន និង ក្រពះ​។​

ការ​មិន​រំលាយ​អាហារ​៖  ផ្លែ​ទំពាំងបាយជូរ បាន​ដើរតួនាទី​យ៉ាងសំខាន់ ចំពោះ​ភាពលំបាក​ក្នុងការ រំលាយ​អាហារ​របស់​អ្នក​។ ពួក​វា​បាន​ជួយ​បន្ថយកំដៅ និង ព្យាបាល​ការមិន​រំលាយ​អាហារ និង ផល​រំខាន ដែល​កើតមាន​ចំពោះ​ក្រពះ​។​

ការ​អស់កំលាំង​៖ ទឹក​ផ្លែ​ទំពាំងបាយជូ​រ ដែល​មាន​ពណ៌​ស្រាល ឬ ស អាច​ជួយ​បំពេញ​បន្ថែម នូវ​ជាតិ​ដែក ដែល​មាន​ផ្ទុក​នៅក្នុង​ឈាម និង ជួយ​ការពារ​អ្នក​បាន ពី​សភាព​អស់កំលាំង​។ ប៉ុន្តែ​ទឹក​ទំពាំងបាយជូរ​ពណ៌ ខ្មៅ គឺ​ប្រហែលជា​មិន​អាច​ជួយ ជម្រុញ​អោយ​មាន​ជាតិ​ដែក​នោះទេ ផ្ទុយទៅវិញ វា​បែរជា​កាត់​បន្ថយ​នូវ កម្រិត​ជាតិ​ដែក​ទាំងនោះ ទៅវិញ​។ ការ​ផឹកទឹក​ទំពាំងបាយជូ​រស ក៏​អាច​ធ្វើអោយ​អ្នក​មាន​ថាមពល បាន​ភ្លាមៗ​ផងដែរ​។  ហើយ​សារធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត ដែល​មាន​នៅក្នុង​ផ្លែ​ទំពាំងបាយជូ​រ ក៏បាន ជួយ​ជម្រុញ​មុខងារ​របស់ ប្រព័ន្ធ​ភាព​សុំា​អ្នក អោយបាន​ប្រសើរ​ឡើង​ផងដែរ​។​

ភាពមិនប្រក្រតី​ចំពោះ​តម្រង​នោម​៖ ផ្លែ​ទំពាំងបាយជូរ អាច​ជួយ​កាត់បន្ថយ នូវ​ជាតិ​ភាព​ជូរ របស់ uric acid និង ជួយ​នៅក្នុង​ដំណើរ​នៃ​ការលុបបំបាត់​ជាតិ​អាស៊ី​ត ចេញ​ពី​ប្រព័ន្ធ​នេះ ដោយ​វា​បាន​ធ្វើ​ការកាត់បន្ថយ នូវ សម្ពាធ​នៃ​ការធ្វើការ របស់​តម្រងនោម​។​

ជំងឺមហារីក​សុដន់​៖ តាមរយៈ​ការសិក្សា​នា​ពេល​ចុង​ក្រោយ​នេះ បាន​រកឃើញថា ទឹក​ទំពាំងបាយជូរ ដែល​មាន​ពណ៌​ស្វាយ បាន​ជួយ​ដល់​ការ ការពារ​ជំងឺមហារីក​សុដន់​។ ការធ្លាក់ចុះ​ជា​ពិសេស នូវ​ដុំ​សាច់​នៅ ក្នុង​ក្រពេញ​ទឹក​ដោះ នៃ​កណ្តុរ​នៅក្នុង​មន្ទីរពិសោធន៍ ត្រូវបាន​រកឃើញ បន្ទាប់ពី​គេ​បាន ផ្តល់​អោយ​កណ្តុរ ទាំងនោះ អោយ​ផឹក​នូវ​ទឹក​ទំពាំងបាយជូ នៅក្នុង​ដំណាក់កាល​នៃ​ការពិសោធន៍​នេះ​។​

ជំងឺ Alzhemier’s៖ ជាតិ Resveratrol ដែលជា polyphenol  ដ៏​មាន​អត្ថប្រយោជន៍ ដែល​មាន​វត្តមាន​នៅក្នុង ផ្លែ​ទំពាំងបាយជូរ បាន​ជួយ​កាត់បន្ថយ​នូវ​កម្រិត នៃ amyloidal- beta peptides របស់​អ្នកជំងឺ Alzhemier’s ។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន បានបង្ហាញ​ថា ផ្លែ​ទំពាំងបាយជូរ អាច​ជួយ​ធ្វើអោយ​សុខភាព​ខួរក្បាល មាន​ភាពប្រសើរឡើង និង បញ្ឈប់​នូវ​ចំណុច​ផ្តើម​របស់​ជំងឺ នៃ​ការចុះអន់ថយ​នូវ​សសៃប្រសាទ​។​

ការ​ថមថយ​នូវ​ការមើលឃើញ៖ ផ្លែ​ទំពាំងបាយជូរ អាច​ការពារ​ឱនភាព​នៃ​ការមើលឃើញ ឬ ការបាត់បង់ នូវ​ការមើលឃើញ ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​អាយុកាល​។ ការ​ទទួលទាន​ផ្លែ​ទំពាំងបាយជូ​រ អោយបាន បី​ផ្លែ​ក្នុង​មួយ​ថ្ងៃ គឺ​អាច​កាត់បន្ថយ​នូវ ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ឱនភាព​នៃ​ការមើលឃើញ​នេះ បាន​លើស​ពី ៣៦​ភាគរយ​។​

ការពារ​ជំងឺ​ឡើង​បាយ៖ សារជាតិ Flavonoids ដែល​មាន​នៅក្នុង ផ្លែ​ទំពាំងបាយជូរ មាន​ផ្ទុក​សារជាតិ ប្រឆាំង​ប្រតិកម្ម​អុក​ស៊ីត ដែល​វា​អាច​ជួយ​កាត់បន្ថយ និង ប្រឆាំង​នឹង​ការបំផ្លាញ ដែល​បណ្តា​មក​ពី រ៉ាឌីកាល់​សេរី តាម​ដែល​ជំងឺ​ឡើងបាយ​ភ្នែក​នេះ អាច​ជា​ផ្នែក​មួយ​នៃ​ជំងឺ ស​សៃឈាម​បេះដូង​, ជំងឺមហារីក និង បញ្ហា​ដែល​ទាក់ទង​នឹង​វ័យ​ចាស់ជរា​។​

កូ​ឡេ​ស្តេ​រ៉ូល នៅក្នុង​ឈាម​៖ ផ្លែ​ទំពាំងបាយជូរ មាន​ផ្ទុក​សមាសធាតុ ដែល​ត្រូវបាន​គេ​ហៅថា pterostibene ដែល​មាន​សម្ថ​ភាព​ក្នុងការ ធ្វើ​អោយ​ជា​តិកូ​ឡេ​ស្តេ​រ៉ូល​ចុះ​ទាប​។ ជាតិ saponins ដែល​មាន​វត្តមាន​នៅក្នុង សំបក​ផ្លែ​ទំពាំងបាយជូ​រ ក៏​អាច​ការពារ​អ្នក​បាន​ពី​ការ​បឺត​ស្រូប នៃ​ជា​តិកូ​ឡេ​ស្តេ​រ៉ូល​បានដែរ​។​
​សកម្មភាព​របស់​បាក់តេរី​។ ផ្លែ​ទំពាំងបាយជូរ​ពណ៌​ក្រហម មាន​សារជាតិ​ប្រឆាំង​នឹង​ពពួក​បាក់តេរី និង វីរុស បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង អាច​ការពារ​អ្នក​បាន ពី​ការ​ចំលងរោគ​។ ពួក​វា​មាន​សារធាតុ​ប្រឆាំងនឹង​វីរុស ដូចជា ៖  poliovirus និង  herpes simplex virus ។​

មាន​សារធាតុ​ប្រឆាំង នឹង​ជំងឺ​មហារីក​៖ ផ្លែ​ទំពាំងបាយជូរ ត្រូវបាន​គេ​រកឃើញ​ថា វា​មាន​សារជាតិ ប្រឆាំង នឹង​ជំងឺ​មហារីក ដោយសារ​តែ​វា​មាន​ឥទ្ធិពល ប្រឆាំង​នឹង​ការ​រលាក របស់​សារជាតិ resveratrol ដែល​មាន​នៅ ក្នុង​ផ្លែ​ទំពាំងបាយជូរ​នេះ​។ វា​មាន​ឥទ្ធិពល​ជា​ពិសេស ចំពោះ​ជំងឺ​មហា​រី​ពោះវៀន និង ជំងឺ មហារីក​សុដន់​។ សារជាតិ anthocyanins និង proanthocyanidins ដែល​មាន​នៅក្នុង​ផ្លែឈើ​នេះ គឺមាន សមាសធាតុ​ប្រឆាំងនឹង ការរីក​រាលដាល និង បង្ខាំង​ដល់​ការរីកលូតលាស់ របស់​ភ្នាក់ងារ​នៃ​ជំងឺមហារីក នេះ​។ ទឹក​ផ្លែ​ទំពាំងបាយជូ​រ មិន​ត្រឹមតែ​ជួយ​ការពារ​អ្នក ប្រឈម​នឹង​ការកើតមាន​ជំងឺមហារីក​នោះទេ ប៉ុន្តែ វា​ក៏​អាច បង្អាក់​ដល់​កា​រីក​ធំធាត់ និង ការរីក​រាលដាល​របស់ កោសិកា​ជំងឺមហារីក​នេះ​បាន​ដែរ​។ ហើយ​ជាតិ ពណ៌ ដែល​មាន​នៅក្នុង​ផ្លែ​ទំពាំងបាយជូ​រ បាន​ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា​ទាំងអស់​នៃ​រាងកាយ​របស់​អ្នក មាន​ភាព​ប្រសើរ​ជាង​មុន​បាន​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។