​ហ្សែ​ន​អាច​បណ្តាលអោយ បុរស​៩០​ភាគរយ​ជ្រុះ​សក់​បាន​

​ហ្សែ​ន​អាច​បណ្តាលអោយ បុរស​៩០​ភាគរយ​ជ្រុះ​សក់​បាន​

​តើ​សក់​របស់​អ្នក​អាច​ព្យាយាម​ប្រាប់​អ្នក​អំពី​អ្វី​មួយ ទាក់ទង​នឹង​សុខភាព​របស់​អ្នក​មែន​ទេ​? ប្រហែល​ជា​វា​អាច ។​

​ស្ថានភាព និង ឱសថ​មួយចំនួន​មាន​ផលប៉ះពាល់ ដល់​ខ្លួនប្រាណ​អ្នក ក៏ដូចជា សក់​របស់​អ្នក​ផងដែរ​។ តែ​ចំពោះ​មនុស្ស​ប្រុស កត្តា​ជ្រុះ​សក់​គឺ​អាច​បណ្តាលមកពី កត្តា​តំណពូជ​។​

តាមរយៈ​តំណពូជ លក្ខណៈ​រូបរាង​អាច​ជះឥទ្ធិពល​ច្រើន​មកពី ខាង​គ្រួសារ​របស់​ម្តាយ​អ្នក ជាង​គ្រួសារ​របស់​ឪពុក​អ្នក​។

​ដូច្នេះ​ការ​សំលឹង​ទៅ​រក​គន្លឹះ​នៃ​ជីតា​ខាង​ម្តាយ​អ្នក អាច​អោយ​សញ្ញា​យ៉ាង​ប្រសើរ​អំពី អនាគត​របស់​អ្នក​។ គំរូ​នៃ​ភាព​ទំពែក​របស់​បុរស ជារឿយៗ​ចាប់ផ្តើម​ជាមួយ​នឹង​ការ​សណ្តក​សក់​នៅ​ផ្តុំ​សៀតផ្កា និង​បន្ទាប់មក​នៅ​ផ្នែក​ខាង​មុខ រួច​បន្សល់​ទុក​ស​ក់រា​ង​ដូចជា រង្វង់ នៅ​ជុំវិញ​ក្បាល​របស់​អ្នក​។ ឱសថ​ដែល​អាច​កាត់បន្ថយ​ការ​ជ្រុះ​សក់​មានដូចជា  Rogaine ( minoxidil ) និង Propeica ( finasteride) ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។