ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា បា​នប​ញ្ជួ​ន​ជនជាប់សង្ស័យ​២​នាក់ ពាក់​ពន្ធ​ពី​បទ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ប្រឆាំង​និង​មន្ត្រីរាជការ​សាធ​រណៈ ប្រព្រឹត្ត​ពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​កា​ពី​តូ​ល ផ្លូវ​លេខ​១៨២ កែង​ផ្លូវ លេខ​១០៧ សង្កាត់​បឹង​ព្រលឹត ។ ខណៈ​ពេល​សមត្ថកិច្ច​នាំ​ខ្លួន​ជនជាប់សង្ស័យ​២​នាក់​នោះ​ទៅ កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​ក្រុម​អ្នកគាំទ្រ​ប្រមាណ​រាប់​សិប​នាក់​ទៅ​លើក​បដា​សុំ​ឲ្យ តុលាការ​ធ្វើការ​ដោះ​លែង​ជនជាប់សង្ស័យ​ទាំង​ពីរ​នាក់​នោះ​វិញ​ដោយ​ក្នុង​បដា និង​សំឡេង​ស្រែក​ទាមទារ​ថា​ពួក​គេ​គឺជា​ន​រង​គ្រោះ ។

ជនជាប់សង្ស័យ​ម្នាក់​ឈ្មោះ ណ​ន វ​ណ្ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អតីត​ជា​អ្នក​បើករថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ម្នាក់​ឈ្មោះ រស់ ស៊ី​ផៃ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ​៥៨០ ផ្លូវ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី ភ្នំពេញ ។ ដើមចម​ឲ្យ​មានការ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ដូច​មានឈ្មោះ​ខាងលើ​នេះ នៅ​ថ្ងៃ​ទី ៦​កុម្ភៈ មាន​អតីត​ក្រុម​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល ប្រមាណ​ជាង​២០​នាក់​បាន​ទៅ លើ​បដា​នៅ​មុខ​ក្រុមហ៊ុន​តវ៉ា​ទាមទារ​សុំ​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ទទួលយក​ពួក​គេ​ចូល​ធ្វើការ​វិញ ។ ហើយ​រឿង​តវ៉ា​ពី​សំណាក់​អតីត​អ្នកបើកបរ​រថយន្ត​កា​ពី​តូ​ល​នេះ មិនមែន​ទើបតែ​លើក​នេះ ទេ សឹង​ថា​រាល់ថ្ងៃ​មាន​រយៈពេល​ជិត​១​ខែ​ទៅ​ហើយ ដែល​ក្រុម​ហ៊ុ​កា​ពី​តូ​ល​មិន​ព្រម​ទទួលយក ព្រោះ​រឿង​តវ៉ា​នោះ​ភាគី​ទាំង​ពីរ​បាន​ប្តឹងផ្តល់​ដល់​ក្រ​ប្រឹក្សា​អាជ្ញាកណ្តាល​ក្រសួង​ការងារ និង​បាន​សម្រេច​ឲ្យ​ភាគី​ក្រុមហ៊ុន​ឈ្នះ ពោល​គឺ​មិន​អាច​ទទួលយក​អតីត​អ្នក​បើក​នោះ​ឲ្យ​ចូល​ធ្វើការ​វិញ​បាន​ឡើយ ។

ទោះបី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក្រសួង​ការងារ​សម្រេច​បែប​នេះ​ក្តី ក្រោយមក​អតីត​អ្នកបើកបរ​រថយន្ត​ដែល​ក្រុមហ៊ុន​កា​ពី​តូ​ល​អះអាង​ថា​សុទ្ធតែ​ជា​មនុស្ស​អនាធិបតេយ្យ បាន​នាំ​គ្នា​ទៅ​លើក​បដា​នៅ​មុខ​ក្រុមហ៊ុន​តវ៉ា​ទាមទារ​សុំ​ចូល​ធ្វើការ​វិញ ។ ការ​តវ៉ា់​១​លើក ជា​២​លើក និង​ច្រើន​លើក ជា​ញឹក​ញ៉​ប់​តែងតែ​ត្រូវ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក (​កង់​បី​) ។ ក្រុម​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​តែងតែ​ព្យាយាម​ពន្យល់​ប្រាប់​ក្រុម​អតីត​អ្នកបើកបរ​រ​រថយន្ត​ថា ឲ្យ​ពួក​គេ​ធ្វើ​តាម​ច្បាប់​ទៅ បើ​នៅ​តែ​មក​ពពាក់ពពូន​ពេញ​ផ្លូវ​សាធារណៈ​កកស្ទះ​ចរាចរណ៍​ហើយ ភ្ញៀវ​មួយ​ចំនួន​មិនដឹង​ខ្លាចរអា និង​មិន​ហ៊ាន​មក​ជិះ​រថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល ពួក​គេ​អ្នក​រត់​ម៉ូតូ រ៉ឺ​ម៉ក​ក៏​ត្រូវ​ដាច់​បាយ​ដែរ ។ ក្រុម​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​(​កង់​បី​)​បាន​រៀបរាប់​ទៀ​ថា​ពួក​គេ​ច្រើន​នាក់​អា ស្រ័យ​ផល​បាន​ពី​ការ​ដឹក​ភ្ញៀវ​ជិះ និង​ចុះ​ពី​រថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល ហើយ​បើ​អតីត​ក្រុម​អ្នក បើកបរ​រថយន្ត​មក​អុកឡុក​រាល់ថ្ងៃ​ពួក​គេ​មិន​ដាច់​បាយ ។ នៅ​ថ្ងៃ​ទី​៦​កុម្ភៈ​នោះ​ក្រុម​អតីត​អ្នក បើកបរ​រថយន្ត​កា​ពី​តូ​ល បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា ភាគី​ទាំង​សង្ខាង​សុទ្ធតែ​មាន​ដំបង និង ដុំ​ថ្ម​ដេញ​គប់ និង​វាយ​គ្នា​ពេល​ផ្លូវ​សាធារណៈ​មុខ​ក្រុមហ៊ុន​កា​ពី​តូ​ល ។

ការ​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម ដេញ​វាយ​កាប់​ចាក់​គ្នា ភាគី​ទាំង​ពីរ​មាន​រង​របួស​ទាំង​សងខាង​ខ្លះ​បែកក្បាល​ហូរ​ឈាម ខ្លះ​ត្រូវ​ដុំ​ថ្ម​យ៉ា​ដំណំ ។ ពេល​កើត​មាន​សកម្មភាព​ដូច្នេះ​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​៧​មក​រា បាន ប្រើប្រាស់​ក​ម្លាំ​ខែល និង​ដំបង​ចូល​ទៅ​អន្តរាគមន៍​ឃាត់​ឲ្យ​ពួក​គេ​ប​ញ្ឍ​ប់​សកម្មភាព ខណៈ ពេល​ក្រុម​កង​នគរបាល​ខណ្ឌ​៧​មក​រា​ចូល​ទៅ​ឃាត់​ក៏​បាន​ត្រូវ​ដុំ​ថ្ម និង​ដំបង​ពី​គូរ​ជំ​លោះ​បណ្តាល​ឲ្យ​រង​របួស​៤​នាក់ ធ្ងន់​២​នាក់ និង​ស្រាល​២​នាក់ ក្នុង​មាន​ម្នាក់​ជា​អធិការរង​នគរបាល​ខណ្ឌ ។ តែ​ក្នុង​ហេតុ​ការ​ជាក់ស្តែង​កំលាំង​អន្តរាគមន៍ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​អឺ ឈ្មោះ ណ​ន វណ្ណ និង រស់ ស៊ី​ផៃ ដោយ​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​ធ្វើការ​សាកសួរ ។ 

ក្រោយ​ពី​ការ​សាកសួរ​សមត្ត​កិច្ច​បាន​រក​ឃើញ​ចម្លើយ​ថា​ជនសង្ស័យ ពាក់​ពន្ធ​នឹង​អំពើ​ហឹ​ង្សា​នោះ ទើប​សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​តំណាង​អយ្យការ​ធ្វើការ​សាក សួរ​ពេញ​១​ព្រឹក​បាន​ចប់ តំណាង​អយ្យការ​ក៏​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​បាន​ចាត់ ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ។ លុះ​ពេល​ដល់​ម៉ោង​សម្រាក​តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ត​កិច្ច​វិញ រហូត​ដល់​ម៉ោង ២​រសៀល​ថ្ងៃ​ដដែល​សមត្ត​កិច្ច​នគរបាល បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​នោះ​ជូន​ទៅ​លោក​ចៅក្រម​ដើម្បី​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន ៕ ​