វិធីម៉ាស្សា ​បំបាត់​ស្នាម​ជ្រួញ​លើ​ថ្ងាស​

Doliprane TVC

-​មូលហេតុ​កើត​ស្នាម​ជ្រួញ​នៅលើ​ថ្ងាស
​ទី ១ ៖ អាយុ​កើនឡើង​ល្បឿន​នៃ​ការ​បំប្លែង​កោសិកា​ស្បែក​កាន់តែ​យឺត​ទៅៗ រីឯ​កោសិកា​ខ្លាញ់​នៅ​ពីក្រោម​ស្រទាប់​ស្បែក​ចាប់ផ្តើម​រួញ​ស្វិតហើយ​ជាលិកា​ស្បែក​ក្លាយជា​រយាក​កាន់តែខ្លាំង​ឡើងៗ​ហើយ​បាត់បង់​ភាព​រលាស់ ។
​ទី ២ ៖ មុខងារ​សាច់ដុំ​ចុះខ្សោយ​ប្រសិនបើ​សាច់​ទម្រង់​ផ្ទៃមុខ​ពី​កំណើត​ធ្លា​ក់យារធ្វើឱ្យ​សាច់ដុំ​ថ្ងាស​រីកដុះដាល​ខ្លាំង​ដែល​បង្ក​ស្នាម​ជ្រួញ​នៅលើ​ថ្ងាស​កាន់តែ​លេចធ្លោ ។

-​ម៉ាស្សា​បំបាត់​ស្នាម​ជ្រួញ​
​ទី ១ ៖ ប្រើ​ម្រាម​មេដៃ និង ម្រាម​ចង្អុលដៃ​លញ់​ឈ្លី​ចុះឡើង​ក្បែរ​រោមចិញ្ចើម ។
ទី ២ ៖ ប្រើ​ម្រាម​មេដៃ និង ចង្អុលដៃ​លញ់​ឈ្លី​ថ្នមៗ​នៅ​ពីលើ​សាច់ដុំ​ថ្ងាស ។

វិធីម៉ាស្សា ​បំបាត់​ស្នាម​ជ្រួញ​លើ​ថ្ងាស​

-​ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់ និង ការ​ម៉ាស្សា​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​
​ក្រោយពី​លាប​ក្រែ​ម​ប្រឆាំង​ភាព​ចាស់ជរា​រួចមក​ត្រូវ​អង្គុយ​ដោយ​ប្រើកែងដៃ​ច្រត់​ពីលើ​ក្បាលជង្គង់​ហើយ​ដាក់​បាតដៃ​ទាំងពីរ​នៅលើ​ថ្ងាស ដែល​ភាព​ក្តៅ​ឧណ្ហៗ​នៃ​បាតដៃ​អាច​ស្អំ​ថ្ងាស ។ ដូច្នេះ​មិនចាំបាច់​ម៉ាស្សា ឬ លញ់​ឈ្លី​ឡើយ ព្រោះ​ទម្ងន់​ក្បាល​អាច​ទ្រ​ដោយ​បាត​បាតដៃ ហើយ​សម្ពាធស្រាលៗ​បែបនេះ​អាច​ម៉ាស្សា​ថ្ងាស​បានល្អ​ប្រសើរ ព្រមទាំង​អាចជួយ​ជំរុដល់​ការ​ស្រូបយក​ក្រែ​ម​ប្រឆាំង​ភាព​ចាស់ជរា​បានល្អ​ប្រពៃ​ទៀតផង ។

វិធីម៉ាស្សា ​បំបាត់​ស្នាម​ជ្រួញ​លើ​ថ្ងាស​

-​វិធី​ការពារ​ស្នាម​ជ្រួញ​នៅលើ​ថ្ងាស​
១-​បំបាត់​ទម្លាប់​អាក្រក់​ដោយ​កាត់បន្ថយ​ការ​យកដៃ​ស្ទាប​មុខ​ញឹកញាប់បំបាត់​ការប្រើ​បាតដៃ​ទ្រ​មុខ និង ស្ទាបអង្អែល​ថ្ងាស ។
២-​ញាក់ចិញ្ចើម​ក៏​ជា​កត្តា​ធ្វើឱ្យមាន​ស្នាម​ជ្រួញ​នៅលើ​ថ្ងាស​ដោយ​មិនដឹង​ខ្លួន​ផងដែរ ។
៣-​ជាទូទៅ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បរិភោគ​ប្រភេទ​អាហារ​សាច់​លាយ​ស្បែក និង ថ្លើម​ត្រី​ឱ្យបាន​ច្រើន​ដើម្បី​ធ្វើឱ្យ​ស្បែក​មាន​ភាព​រលាស់ ។
៤-​ផ្លែឈើ​ក្រោយពេល​បរិភោគ​រួច​អាច​យក​សម្បក​ដែល​នៅមានជាតិ​ទឹក​មក​ជូត​ដុស​លើ​ស្បែក​ដើម្បី​ឱ្យមាន​សំណើម ៕ គ​-​ឡេង​