តារា​ ១២ ​ដួង ដែល​លក់ទំនិញតាម​ប្រព័ន្ធ Online? ​

Doliprane TVC

​នៅ​ក្នុងសម័យ​បច្ចុប្បន្ន ដោយសារតែ​បច្ចេកវិទ្យា អ៊ិន​ធើ​ណេ​ត​មានការ​រីកចម្រើន​នោះ គេ​សង្កេតឃើញថា​មាន​ប្រជាពលរដ្ឋ​និង​អ្នកសិល្បៈ​មួយចំនួន​បាន​រកឃើញ​វិធី​ថ្មី​ទំនើប​ពោលគឺ​យក​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​តទៅ​ប្រើប្រាស់​ដើម្បី​ធ្វើជា​ការផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន​ជាពិសេស​គឺ​ក្នុង​បណ្តាញ ទាក់ទង សង្គម Facebook ផ្ទាល់​តែម្តង ។​

តារា​ ១២ ​ដួង ដែល​លក់ទំនិញតាម​ប្រព័ន្ធ Online? ​

តារា​ ១២ ​ដួង ដែល​លក់ទំនិញតាម​ប្រព័ន្ធ Online? ​

ជាក់ស្តែង​គេ​សង្កេតឃើញ​មាន​តារា​សិល្បៈ ដែល​កំពុង​តែមាន​ប្រជាប្រិយភាព និង លេចធ្លោ​ក្នុង​ស្រទាប់​យុវវ័យ​មួយចំនួន​ដូចជា ៖ កញ្ញា លី ច័ន្ទ​សីហា​, សុខ សោ​ម៉ា​វ​ត្តី​,​សុខ ពិសី​, លី អ៊ី​វ៉ា​ធី​ណា​, គង់ ច័ន្ទ​ស្រីមុំ​, សុភ័ក្ត្រ កុ​សុ​ម៉ា ,​ភិន សុ​ដា​លី​ស ,​វណ្ណ វ​លក្ខណ៍​,​ឈិ​ត សុជាតា​,​ច​ន ច័ន្ទ​លក្ខិណា​,​ប៉ែន ចំ​រ៉ុង , ករុណា ពេជ្រ​…​ក្រៅពី ទទួលបាន​ភាពជោគជ័យ នៅក្នុង​អាជីព​សិល្បៈ​ហើយ ពួកគេ​ក៏​កំពុងតែ​ត្រៀម​នឹង​ទទួលបាន​ជោគជ័យ​លើ​អាជីព​ថ្មី​បន្ថែមទៀត គឺ​ការលក់​ផលិតផល​និង​ទំនិញ​តាម​ប្រព័ន្ធ Online ។

តារា​ ១២ ​ដួង ដែល​លក់ទំនិញតាម​ប្រព័ន្ធ Online? ​

តារា​ ១២ ​ដួង ដែល​លក់ទំនិញតាម​ប្រព័ន្ធ Online? ​

ការយក​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook មក​ធ្វើជា​កន្លែង​បង្កើត​មុខរបរ​រកស៊ី​ផ្សាយ​នូវ​ផលិតផល​របស់ខ្លួន និង យក​បណ្តាញ​នេះ ទាក់ទាញ​ការចាប់អារម្មណ៍ និង បង្កើន ប្រជាប្រិយភាព​របស់ខ្លួន​ត្រូវបាន​មហាជន​យល់ថា​ជាការ​ឆ្លាត​ឈ្លាសវៃ​ទៅតាម​សម័យកាល​ព្រោះ​ពេលនេះ​មនុស្ស​ភាគច្រើន​កំពុង​ពេញនិយម​ជាមួយនឹង​ហ្វេ​ស​ប៊ុ​ក​នេះ ។

តារា​ ១២ ​ដួង ដែល​លក់ទំនិញតាម​ប្រព័ន្ធ Online? ​

តារា​ ១២ ​ដួង ដែល​លក់ទំនិញតាម​ប្រព័ន្ធ Online? ​

មាន​អ្នកសិល្បៈ​ចំនួន ១២ ដួង បាន​បន្ថែម​អាជីព​ថ្មី ដោយ​លក់ទំនិញ​តាម​ប្រព័ន្ធ Online ក្នុងនោះ​មានដូចជា កញ្ញា លី ច័ន្ទ​សីហា លក់​ទឹកអប់ និង នាឡិកា​, សុខ សោ​ម៉ា​វ​ត្តី លក់​ម្សៅ និង ឡេ លាបមុខ​, កញ្ញា លី អ៊ី​វ៉ា​ធី​ណា លក់​ផលិតផល លាប​បំបាត់​មុន និង ស្នាម​ប្រហោង​, កញ្ញា គង់ ច័ន្ទ​ស្រីមុំ លក់​ទឹកអប់ ដែល​ម៉ាក និង ដាក់ឈ្មោះ​របស់​នាង ថែម​ទៀតផង​, កញ្ញា សុភ័ក្ត្រ កុ​សុ​ម៉ា លក់​កំរាលពូក និង សំលៀកបំពាក់ ,​កញ្ញា ភិន សុ​ដា​លី​ស លក់​ឡេ​ន​ដាក់​ភ្នែក និង គ្រឿងសម្អាង​,​សុខ ពិសី​លក់​សម្លៀក បំពាក់​,​ច​ន ច័ន្ទ​លក្ខិណា​ហាង​សាឡ​ន និង លក់​ផ្កា​,​វណ្ណ វ​លក្ខណ៍ សំអាងការ​, ឈិ​ត សុជាតា ក្រុមហ៊ុន ទេសចរ និង លក់​ឡេ​លាប​ស្បែក​ឲ្យ​ស​,​លោក​ប៉ែន ចំ​រ៉ុង កាត់សក់​ក្នុង​ពិធីមង្គលការ និង ករុណា ពេជ្រ ទទួល​រៀប​ឆាក​តន្ត្រី​ម្ចាស់​ពិធីការ និង ដេ​គ័​រ​… ។

តារា​ ១២ ​ដួង ដែល​លក់ទំនិញតាម​ប្រព័ន្ធ Online? ​

តារា​ ១២ ​ដួង ដែល​លក់ទំនិញតាម​ប្រព័ន្ធ Online? ​

បើតាម​សម្តី​របស់​អ្នក ដែល​ធ្លា​ប់លក់​ផលិតផល​តាម Online បាន​ប្រាប់​ឲ្យ​ដឹងថា ការបើក​មុខរបរ​តាម​បណ្តាញ អ៊ី​ន​ធើ​ណេ​ត​នេះ គឺ​ទទួលបាន​ជោគជ័យ​ច្រើន​គួរសម ហើយ​មុខរបរ​នេះ​ងាយស្រួល​ក្នុងការ​រកស៊ី ដោយ​មិនចាំបាច់​ចំណាយ​ដើមទុន​ច្រើន និង បើកហាង​ឡើយ ៕ ដេវីត​

តារា​ ១២ ​ដួង ដែល​លក់ទំនិញតាម​ប្រព័ន្ធ Online? ​

តារា​ ១២ ​ដួង ដែល​លក់ទំនិញតាម​ប្រព័ន្ធ Online? ​

តារា​ ១២ ​ដួង ដែល​លក់ទំនិញតាម​ប្រព័ន្ធ Online? ​