៤ វិធី​ បង្អង់​វ័យ​យ៉ាង​មាន​ប្រសិទ្ធភាព​សម្រាប់​ស្ត្រី​ពពោះ​

Doliprane TVC

​វិធី​ដែល​អាចជួយ​បង្អង់​វ័យ​ឱ្យ​ស្ត្រី​ជា​ម្តាយ​មាន​ដូចខាងក្រោម ៖
១-​គេង​មួយថ្ងៃ ៨-១០ ម៉ោង ៖ ស្បែក​ស្អាត​
​កំលុងពេល​ពពោះ​ស្ត្រី​ជា​ម្តាយ​អាចមាន​ស្បែក​ភ្លឺ​ថ្លា ប៉ុន្តែ​អាច​កើត​«​មុន​»​មាន​ស្នាមខ្មៅ ឬ ស្បែក​កន្លែង​ខ្លះ​ឡើង​ក្រហម​តែម្តង ។ ស្ត្រី​ជា​ម្តាយ​អាច​ការពារ​ស្នាម​ជ្រីវជ្រួញ និង បង្អង់​វ័យ​បាន​ដោយ​ការ​ផឹកទឹក​ឱ្យបាន​ច្រើនៗ គេង​ឱ្យបាន​យ៉ាងតិច ៨-១០ ម៉ោង​ក្នុង​មួយថ្ងៃ ដោយ​មិនត្រូវ​ចូល​គេង​ហួស​ម៉ោង ១០ យប់​ទេ ព្រោះ​រាងកាយ​នឹង​ជួយ​ស្តារអ័រម៉ូន​ដើម្បី​បង្អង់​វ័យ​ក្នុង​កំលុង​ម៉ោង ១០ យប់ ទៅ​ម៉ោង ១ ទៀបភ្លឺ ។ ​ក្រៅពីនេះ​ត្រូវ​លាងមុខ​ឱ្យ​ស្អាត​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​ប្រើ Cleaner ឱ្យបាន មួយថ្ងៃ ២ ដង ។ ស្ត្រី​ជា​ម្តាយ​ដែល​កើត​«​មុន​»​អាច​លាប​«​មុន​»​ដោយ​ប្រើ​ថ្នាំ​ក្នុង​ក្រុម Doxycycline ។

៤ វិធី​ បង្អង់​វ័យ​យ៉ាង​មាន​ប្រសិទ្ធភាព​សម្រាប់​ស្ត្រី​ពពោះ​

២-​ចៀសវាង​សារធាតុ​គីមី​ពី​ទឹក​ថ្នាំ​ធ្វើ​សក់ ៖ សរសៃសក់​រឹងមាំ​
​ការប្រែប្រួល​អ័រម៉ូន​អាចធ្វើឱ្យ​ស្ត្រី​ពពោះ​ជួប​បញ្ហា​សក់​ជ្រុះ ស្ងួត ងាយ​ដាច់ ។ ដូច្នេះ​ស្ត្រី​ពពោះ​គួរតែ​ផឹកទឹក​ឱ្យបាន​ច្រើនៗ​កក់សក់​ដោយ​សាប៊ូ និង ក្រែ​ម​បន្ទន់​សម្រាប់សក់​ស្ងួត ។ ស្របពេល​ជាមួយគ្នានេះដែរ​គួរតែ​ចៀសវាង​ការប្តូរ​ពណ៌​សក់ ព្រោះ​ទង្វើ​នេះវា​មិន​គ្រាន់តែ​ធ្វើឱ្យ​សក់​ស្ងួត​បែក​ចុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​បឺត​ស្រូប​ឆ្លងកាត់​ស្បែកក្បាល ហើយ​សារ​ធាតុគីមី​មួយចំនួន​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន​ទៀតផង ។ ​ចំណែកឯ​ការ​ហាយ​ឡាយ​សក់​នៅ​ផ្នែក​ចុង​សក់​ដែល​មិន​ប៉ះចំ​ស្បែកក្បាល​វិញ យើង​អាច​ធ្វើបាន​គ្រាន់តែ​ក្លិន​របស់​អេ​ម​ម៉ូ​នៀ​ក្នុង​ទឹក​ថ្នាំ​អស់ទាំង​នេះ​អាច​រំញោច​ឱ្យ​ក្អួតចង្អោរ ។

៣-​គ្រប់គ្រង​ទម្ងន់​សុខ​ភាពល្អ​រហូតដល់​ក្រោយ​ប្រសូត
​ទម្ងន់​ដែល​ចេះតែ​កើនឡើង​យ៉ាងគំហុក​ក្នុងកំលុងពេល​ពពោះ​ធ្វើឱ្យ​ស្បែក​រីក​យឺត​លឿនទាំង​ផ្ទៃមុខ និង ដងខ្លួន ជាហេតុ​នាំឱ្យ​ស្បែ​កយារ​ធ្លាក់​ឡើង​ស្រអាប់ និង បែក សង្វារ ។ ស្ត្រី​ជា​ម្តាយ​អាច​ការពារ​បាន​តាំងពី​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ដំបូង​ដោយ​ការ​ផឹកទឹក​យ៉ាងតិច ១០ កែវ ក្នុង​មួយថ្ងៃ គ្រប់គ្រង​ទម្ងន់​មិនឱ្យ​ឡើង​លើសពី ០,៥ គីឡូក្រាម មួយ​សបា្តហ៍ (​លើកលែង​ករណី​ដែល​គ្រូពេទ្យ​បង្កើន​ទម្ងន់​) ព្រោះ​ភាពធាត់​ក៏​ប្រៀប​ដូចជា​រ៉ាឌីកាល់​សេរី​ដែល​ធ្វើឱ្យ​កោសិកា​ផ្សេងៗ​ចុះខ្សោយ ជាហេតុ​នាំឱ្យ​ឆាប់​ចាស់​មុន​វ័យ ។

៤ វិធី​ បង្អង់​វ័យ​យ៉ាង​មាន​ប្រសិទ្ធភាព​សម្រាប់​ស្ត្រី​ពពោះ​

​ក្រៅពីនេះ​គួរតែ​ជ្រើសរើស​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន C ដូចជា ក្រូច ប៉េងប៉ោះ បន្លែ​ផ្លែឈើ​ពណ៌ ទឹកក្រូច ឬ ទទួលទាន​វីតាមីន C បន្ថែម ដើម្បី​ជួយ​ជួសជុល​កោសិកា​ដែល​ត្រូវបាន​បំផ្លាញ​កុំឱ្យ​មានការ​ប្រែប្រួល​ពណ៌​ស្បែក​ជា អចិន្ត្រៃយ៍ និង អាហារ​ដែល​សម្បូរ​ទៅដោយ ធាតុ​ស័ង្កសី ដូចជា អង្ករសំរូប ល្ង គ្រាប់​ល្ពៅ គ្រាប់​អាល់​ម៉ុង (Almond) ជាដើម ព្រោះ​ធាតុ​ស័ង្កសី​មាន​ចំណែក​ជួយ​បង្កើត​សរសៃទឹក ប្រូតេអ៊ីន ជួយ​ឱ្យ​ស្បែក​ក្រមៅ​រលុប​បាត់​ទៅវិញ និង ដំបៅ​មុខរបួស​ប្រសូត​ឆាប់​ជា ។

៤-​មិន​ស្ត្រេ​ស ក្រចាស់​
​ភាព​ស្ត្រេ​ស​រ៉ាំរ៉ៃ​របស់​ស្ត្រី​ពពោះ​នឹង​ជំរុញ​ឱ្យ​កើតការ​ប្រែប្រួលអ័រម៉ូន​ដែល​ធ្វើឱ្យ​កោសិកា​រលាក ។ មិនតែប៉ុណ្ណោះ​ភាព​ស្ត្រេ​ស​ថែមទាំង​ធ្វើឱ្យ​អាយុ​របស់​ថេ​ឡូ​មៀ​រ៍ (DNA ដែលមាន​មុខងារ កំណត់​អាយុ​របស់​កោសិកា​) ខ្លី ហើយ​កាល ណា​ថេ​ឡូ​មៀ​រ៍ មាន​អាយុ​កាន់តែ​ខ្លី នោះ​កោសិកា​ក៏​នឹង​អស់​អាយុ និង ចុះខ្សោយ​លឿន​ទៅតាម​ហ្នឹង​ដែរ ។ ​បើ​ស្ត្រី​ជា​ម្តាយ​មិន​ស្ត្រេ​សអ័រម៉ូន​នឹង​ប្តូរ​ទៅ​ទិស​ដែល​ល្អ​ជួយ​ជួសជុល​ផ្នែក​ផ្សេងៗ និង ជួយ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ចន្លោះ​ពពោះ​ពេល​ស្ត្រី​ជា​ម្តាយ​ក៏​នៅតែ​មើលទៅ​ស្អាត​ភ្លឺ​ថ្លា​ចេញពីផ្នែក​ក្នុង ហើយ​ការ​ឆាប់​រឹង​ដៃ​រឹង​ជើង​ឡើងវិញ​ក្រោយ​សម្រាលក៏​ងាយ​ត្រឡប់​មកកាន់​ស្ថានភាព​ដើម​វិញ​ដែរ ៕