​ចិន គឺជា​អ្នកវិនិយោគ​ធំជាងគេ​នៅ​កម្ពុជា

​ភ្នំពេញ​៖ ប្រទេស​ចិន គឺជា​ប្រទេស​ទី​១​ដែល​បាន​វិនិយោគ​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។ មិនមែន​ត្រឹមតែ​ការវិនិយោគ​ប៉ុណ្ណោះ​ទេ តាមពិត ប្រទេស​ចិនប្រជាមានិត គឺជា​ប្រទេស​ដែល​ផ្តល់ជំនួយ​ឲ្យ​ប្រទេស​កម្ពុជា​ច្រើនជាងគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​កាលពី​ឆ្នាំ​២០១៥​កន្លងមកនេះ ទុនវិនិយោគ​សរុប​មាន​ចំនួន​៤៦០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ទុនវិនិយោគ​ផ្ទា​ល់ពី​ក្នុងប្រទេស​មាន​ចំនួន​៣២០០​លាន​ដុល្លារ​អាមេរិក​, ទុនវិនិយោគ​ពី​ប្រទេស​ចិន​មាន​ចំនួន​៨៦០​លាន​ដុល្លារ និង​ប្រទេស​អង់គ្លេស​១៣៩​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​លោក ជា វុទ្ធី អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​បាន​ដកស្រង់​សម្តី​ដោយ​ទី​ភ្នាក់ងាររដ្ឋ AKP​។

​ទីភ្នាក់ងារ​ដដែល​បាន​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៤ ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​ចំនួន​៤០០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ប្រទេស​ចិន ម៉ាឡេស៊ី និង​ជប៉ុន ស្ថិតនៅ​ដាប់​លេខ​រៀង​លើ​គេ​បំផុត​។

​សូមបញ្ជាក់ថា ប្រទេស​ចិន​មិន​ត្រឹមតែ​ជា​ប្រទេស​ដែល​វិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​។ តែ​ចិន គឺជា​ប្រទេស​ដែល​ផ្តល់ជំនួយ​ច្រើនជាងគេ​បំផុត​ឲ្យ​ប្រទេស​កម្ពុជា​។ លើសពីនេះទៅទៀត ជំនួយ​របស់​ចិន​ភាគច្រើន ជា​ជំនួយ​គ្មាន​លក្ខខណ្ឌ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​