Q&A: តើ​មាន​សញ្ញា​អ្វី​សម្គាល់ថា ​ស្ត្រី​ឈានដល់​ចំណុចកំពូល​ក្នុងពេល​កំពុង​រួមភេទ ?

Doliprane TVC

​សំណួរ ៖ ខ្ញុំបាទ​ធ្លាប់​ឆ្លងកាត់​ការរួម​ភេទ​ជាមួយ​ដៃគូ​ជាច្រើន​ភ្លើង​គួរសម ប៉ុន្តែ​រៀងរាល់ពេល​រួមភេទ​មិនអាច​កំណត់ ឬ ដឹងបាន​ទេ​ថា​នៅពេលណា​ស្ត្រី​ឈានដល់​ចំណុចកំពូល​ឡើយ ។ ខ្ញុំចង់ឱ្យ​អ្នកជំនាញ​បង្ហាញ​ពីស​ញ្ញា​មួយចំនួន​ដែល​បញ្ជាក់ថា នៅពេលណា​ខ្លះ​ដែល​អាចឱ្យ​យើងដឹងបាន​ថា​នាង​ឈានដល់​ចំណុចកំពូល ?

ចម្លើយ ៖ ជា​ការពិត​មិនមាន​ស្ត្រី​ណា​ម្នាក់ដែល​ប្រាប់​បុរស​ថា​ខ្លួន​កំពុង​ឈានដល់​ចំណុចកំពូល​នោះឡើយ បើទោះបី​ស្ត្រី​នោះ​មាត់ដាច​យ៉ាងណាក៏ដោយ ។ ស្ត្រី​តែង​កើតការ​អៀនខ្មាស​ច្រើន ហេតុនេះ​បុរស​គ្មាន​ផ្លូវ​អាច​ដឹង​ព័ត៌មាន​ពី​នាង​ជាក់លាក់​នោះឡើយ ។ ទោះជា​នាង​មិន​បង្ហើប​ប្រាប់​ពីរឿងនេះ​ក៏ដោយ ប៉ុន្តែ​យើង​ក៏​អាច​សង្កេតមើល​ពីអាការ​ខាងក្រៅ​មួយចំនួន​ដែល​បង្ហាញថានាង​ឈានដល់​ចំណុចកំពូល​បាន​ដូចគ្នា​ដែរ ។ ជាទូទៅ​ការបង្ហាញ​អាការ​របស់​នាងគឺ​សង្កេត​ទៅ​មើល​អារម្មណ៍​ញាប់​ញ័រ ដោយ​ក្នុងនេះ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​ចង្វាក់បេះដូង​អាច​កើនឡើង​ពី ៨០ ទៅ ១២០ និង ស្ត្រី​ខ្លះ​អាច​កើនឡើង​រហូតដល់​ទៅ ១៥០ ទៅ ១៦០ ក្នុង​មួយ​នាទី​ទៀតផង ។ កម្តៅ​ខ្លួន​នាង​កើនឡើង​ខ្ពស់​ក្នុងនេះ​យើង​អាច​ដឹងបាន​តាមរយៈ​ផ្ទៃមុខ ទ្រូង និង ស្បែក ជាដើម ។

ក្រៅពីនេះ​គេ​អាច​សង្កេតមើល​រាងកាយ​ទទួលភាព​ស្រណុក​ស្រួល​ដោយ​នាង​អាច​បញ្ចេញ​សំឡេង​ថ្ងួចថ្ងូរ​បង្អូស​ថ្នមៗ​របស់​នាង ។ នោះ​គឺជាសញ្ញា​មួយ​ដែល​អាច​បង្ហាញថា នាង​មាន​អារម្មណ៍​ឈានដល់​ចំណុចកំពូល និង កំពុង​ទទួល​សេចក្តីសុខ​បំផុត ។ ជាមួយគ្នា​នឹង​ការ​ឈានដល់​ចំណុចកំពូល​របស់​នាង​ក៏មាន​សញ្ញា​មួយ​បង្ហាញ​ប្រាប់ទៀត​ដែរ​គឺ​នាង​តែង​យក​ដ​ឱបក្រសោប​យ៉ាង​ថ្នាក់ថ្នម​មកលើ​រាងកាយ​អ្នក មិន​ដូច្នេះ​ក៏​ប្រើ​ដៃ​ត្រដុស​ថ្នមៗ​លើ​ខ្នង​ពេល​កំពុង​រួមរ័ក ។ នេះ​ក៏​ជា​ចំណុចមួយ​ដែល​បង្ហាញ​ពី​អារម្មណ៍​សុខ​ស្រួល​របស់​នាង ប្រាប់ថា​នាង​កំពុង​ទទួល​សេចក្តីសុខ​បំផុត​ក្នុងពេល​រួមភេទ​ហើយ ៕