កម្ពុជា បាន​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ក្នុង​តំបន់ ជាពិសេស​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង​របស់​ឆ្នេរសមុទ្រ​កម្ពុជា​

ភ្នំពេញ: នា​រសៀល​ថ្ងៃទី​៨ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក Gerad Pierre អនុប្រធាន​ក្រុមប្រឹក្សា​តំបន់ Mobihan បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង រវាង​ឆ្នេរសមុទ្រ​កម្ពុជា និង​ឆ្នេរសមុទ្រ Baie de Morbihan​។​

​សម្រាប់​ឆ្នេរសមុទ្រ​កម្ពុជា បាន​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ក្នុង​តំបន់ ជាពិសេស​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង​របស់​ឆ្នេរសមុទ្រ​កម្ពុជា ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា ’ ឆ្នេរសមុទ្រ​កម្ពុជា តារា​រះ​នា​ទិសនិរតី ’ ដោយបាន​រួមចំណែក​ព​ង្រឹ​ង​តុល្យភាព នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ដើម្បី​រក្សា​ស្ថេរភាព​កំណើន​ក្នុង​រយៈកាល​យូរអង្វែង ប្រកបដោយ​សមធម៌​សម្រាប់​ការ​អភិឌ្ឍន៍​មូលដ្ឋាន​នៅ​តំបន់ឆ្នេរ​សមុទ្រ នា​យុគសម័យ​បច្ចុប្បន្ន និង​ជំនាន់​ក្រោយៗ​ទៀត​តទៅ​អនាគត​។​

​ទន្ទឹមនឹង​កាលានុវត្តភាព​ទាំងនេះ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​នឹង​កំពុង​ប្រឈម​នូវ​បញ្ហា​មួយចំនួន ដែល​ទាមទារ​ឲ្យ​មានការ​គិតគូរ​ឲ្យ​បាន​ទាន់ពេលវេលា ក្នុងនោះ​រួមមាន ៖ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ឆ្នេរ​, ការសាងសង់​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស នៅតាម​បណ្តោយ​ឆ្នេរ​, លើដី​ចំណី​ឆ្នេរ និង​តំបន់​រណប ការគ្រប់គ្រង​សំណល់​រឹង និង​រាវ និង​សកម្មភាព​មួយចំនួន ដែល​អាច​ប៉ះពាល់​ដល់​ធនធាន​ក្រោម​សមុទ្រ​។ ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ឬ​ការអភិវឌ្ឍន៍​បៃតង ជា​គំរូ​អភិវឌ្ឍ​ដែល​គិតគូរ​ដល់​ការអភិរក្ស​ថែរក្សា​សម្បត្តិ​វប្បធម៌ ធនធានធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​គុណ​តម្លៃ នៅ​តំបន់ឆ្នេរ ដែល​ទាំងនេះ ទាមទារ​ឲ្យ​មានការ​ដាក់ចេញ នូវ​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​មាន​ភាពប្រាកដប្រជា​ក្នុងការ​គ្រប់គ្រង ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ កម្ពុជា​នឹងមាន​អនុក្រឹត្យ​ស្តីពី ការគ្រប់គ្រង​ឆ្នេរសមុទ្រ​កម្ពុជា ច្បាប់​គ្រប់គ្រង​ឆ្នេរសមុទ្រ និង​ច្បាប់​អេកូ​ទេសចរណ៍ ជាដើម​។​

​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាននិងកំពុង​ក្លាយជា​កាលានុវត្តភាព ដ៏​មាន​សារសំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​យើង​ចាំបាច់​ត្រូវ​រួមគ្នា​ទាំង​វិនិយោគិន ប្រតិបត្តិ​ករ​ទេសចរណ៍ អាជីវករ​ទេសចរណ៍ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ ’​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​’ ស្របតាម​គោលនយោបាយ​ឧស្សាហកម្ម របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ដើម្បី​ឆ្ពោះទៅ​ដណ្តើម​ជ័យលាភី “​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​នៅ​ឆ្នាំ​២០១៨ ខាងមុខ និង​ត្រៀម​ទទួល​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៥ ក្រោម​ប្រធានបទ “​ទីក្រុង​តំបន់ឆ្នេរ​ស្អាត ទេសចរណ៍​មាន​កំណើន​” ដែល​គ្រោង​នឹង​រៀបចំ​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៦ នេះ​៕​

កម្ពុជា បាន​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ក្នុង​តំបន់ ជាពិសេស​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង​របស់​ឆ្នេរសមុទ្រ​កម្ពុជា​

កម្ពុជា បាន​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ក្នុង​តំបន់ ជាពិសេស​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង​របស់​ឆ្នេរសមុទ្រ​កម្ពុជា​

កម្ពុជា បាន​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ក្នុង​តំបន់ ជាពិសេស​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង​របស់​ឆ្នេរសមុទ្រ​កម្ពុជា​