ចាប់ជនសង្ស័យ ពីបទប្រើអំពើហឹង្សា ដោយចេតនា

បាត់ដំបង៖ នៅថ្ងៃទី07 ខែកុម្ភះ ឆ្នាំ2016 ម៉ោង23:30នាទី មានករណីពីបទហឹង្សាដោយចេតនា កើតឡើងនៅចំណុច ផែនទីលេខ1587693490ភូមិ អូរល្វា ឃុំជ្រៃសេមា ស្រុកសំពៅលូន បង្ករដោយជនសង្ស័យឈ្មោះ ប៉ុក ម៉ៅ  ភេទ ប្រុស អាយុ 46 ឆ្នាំ មុខរបរ កម្មករ ទីលំនៅ កន្លែងកើតហេតុ ប្រដាប់ដោយ កាំបិតត្នោត ប្រវែង 44 សម បានធ្វើសកម្មភាព ចាក់ទៅលើជនរងគ្រោះឈ្មោះ មឿន យួន ភេទប្រុស អាយុ 26ឆ្នាំមុខរបរ ធ្វើចំការ ទីលំនៅកន្លែងកើតហេតុ។

ត្រូវចំដើមទ្រូងខាងឆ្វេងមួយកាំបិត លិចជម្រៅប្រហែល12សម (របួសធ្ងន់) បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង (ដោយសារមូលហេតុទំនាស់ ពេល
ផឹកស៊ី ) ចំណែកជនសង្ស័យ ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួន  ហើយត្រូវកម្លាំង អហ ឃាត់ខ្លួននៅវេលាម៉ោង 4:15នាទី ថ្ងៃទី 08 ខែកុម្ភះ  ក្នុងចំការដំឡូង ក្រោយផ្ទះរបស់ជនសង្ស័យ បច្ចប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ ចាប់ជនសង្ស័យ ពីបទប្រើអំពើហឹង្សា ដោយចេតនា

ចាប់ជនសង្ស័យ ពីបទប្រើអំពើហឹង្សា ដោយចេតនា