បណ្ឌិត្យសភា​ចា​រ្យ សុខ ទូច មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ

លោក សុខ ទូច អនុប្រធានរាជបណ្ឌិត្យ​​សភាកម្ពុជាលោក សុខ ទូច ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមនុ ឡាយព្រះហស្តលេខា​តែងតាំង​ជា សមាជិក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដោយមាន​គោរមងារ​ជា​បណ្ឌិត្យសភា​ចា​រ្យ និង​ជា​អនុប្រធាន​រាជបណ្ឌិត្យសភា កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។

សូមអានព័ត៌មាន​បន្ថែម ទាក់ទងនឹង របស់​លោក សុខ ទូច

យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ការតែងតាំង​នេះ បន្ទាប់ពី​ព្រះមហាក្សត្រ បាន​ទ្រង់​យល់​សេចក្តី​ក្រាបបង្គំ​ថ្វាយ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន។  បើតាម​គេហទំព័រ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា ជន​ដែល​ទទួលបាន​គោរមងារ​ជា​បណ្ឌិត​ភា​ចា​រ្យ មាន​ជាអាទិ៍ សម្តេច ហ៊ុន សែន លោក សុខ អាន  លោក រស់ ច​ន្ត្រា​បុត្រ លោក សូត្រ សំណាង លោកស្រី ខ្លូត ធីតា លោក ស៊ន សំណាង លោក ច័ន្ទ សំណព្វ លោក ស៊ុំ ឈុំ​ប៊ុន លោក ខៀវ ថវិកា លោក ឆ​យ អូន លោក  ព្រុំ ម៉​ល់ លោក សោម សុ​មុនី លោក តិច សំណាង លោក សំ សោភាន់ លោក ជា ណេង ហើយ​បណ្ឌិត​សភាចា​រ្យ​ចំនួន ៥ រូប​ផ្សេងទៀត បានទទួល​មរណភាព៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​