ស៊ី​រី​៖ ទ័ព​បរទេស​អន្តរាគមន៍​នៅ​ស៊ី​រីនឹង​ត្រលប់​ទៅផ្ទះ​ជាមួយ​មឈូស​

​មន្ត្រី​រដ្ឋាភិបាល​ស៊ី​រី​បាន​ព្រមាន​ថា​រាល់​កងទ័ព​បរទេស​ណា​ដែល​ចូល​ទឹកដី​ខ្លួន​នឹង​ចេញ​ទៅវិញ​ជាមួយ​ក្តារ​មឈូស​។ សារ​ព្រមាន​នេះ​ផ្ញើរ​ជូនទៅ​អា​រ៉ា​ប៊ី​សា​អូឌីត តួ​ក​គី និង លោកខាងលិច​ផង ដែលមាន​បំណង​ចង់​បញ្ជូន​ទ័ព​ទៅ​អន្តរាគមន៍​នៅ​ស៊ី​រី​។ ចំ​ណែ​ក្រុម​ហេ​ស្បូ​ឡា​ក៏​ព្រមាន​ក្រុម​រដ្ឋ​អារ៉ាប់​ដែល​ចង់​បញ្ជូន​ទ័ព​មក​ទម្លាក់​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​ដែរ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​រដ្ឋមន្ត្រីការបរទេស​ស៊ី​រី​លោក Walid al-Moallem បាន​ប្រើប្រាស់​ពាក្យសម្តី​ធ្ងន់ៗ​កាលពី​ចុង​សប្តាហ៍​មុន​ដោយ​ព្រមាន​ថា រាល់​ទ័ព​បរទេស​ដែល​ចូលក្នុង​ទឹកដី​ស៊ី​រី នឹង​ត្រលប់​ទៅផ្ទះ​វិញ​ជាមួយ​មឈូស​ឈើ​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ស៊ី​រី​បាន​ថ្លែង​ដូច្នេះ​ក្រោយ​ពេលដែល​អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាសថា ខ្លួន​ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ​ដើម្បី​ចូលរួម​ជាមួយ​អន្តរាគមន៍​របស់​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​។

​ប្រមុខ​ការទូត​រូប​ក្រុង​ដា​ម៉ាស​នេះ​បាន​សង្កត់ធ្ងន់ថា​៖« ប្រតិបត្តិការ​យោធា​ជើងគោក​ដែល​គ្មាន​ការអនុញ្ញាត​ជាមុន​ពី​សំណាក់​រដ្ឋាភិបាល​ស៊ី​រី នឹងត្រូវ​ចាត់ទុកជា​ការឈ្លានពាន ហើយ​វា​នឹងត្រូវ​ប្រឈមមុខ​ការប្រឆាំង​តប​វិញ​។ ខ្ញុំ​សោកស្តាយ​ដោយ​និយាយថា ពួកគេ​នឹង​ត្រលប់​ទៅផ្ទះ​វិញ​ជាមួយ​ម​ឈូ​ឈើ​»​។​

​គេ​ដឹង​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ចង់​ព្រមាន​បណ្តា​ប្រទេស​នៅ​ជិតខាង​មាន​តួ​ក​គី​និង​អា​រ៉ា​ប៊ី​សា​អូឌីត និង​លោកខាងលិច​ផង​ដែលមាន​ចេតនា​មិនល្អ​ចង់​អន្តរាគមន៍​នៅក្នុង​ប្រទេស​ស៊ី​រី​។​បើសិន​ជាមាន​គម្រោង​អន្តរាគមន៍​មែន ស៊ី​រី​ត្រៀមខ្លួន​ជាស្រេច​ដោយ​សហការ​ជាមួយ​ប្រទេស​ជា​សម្ព័ន្ធមិត្ត ដើម្បី​ទប់ទល់​នឹង​ក្រុម​ប្រទេស​ទាំង​នោះដែរ​។​

​ស្រប​ពេលដែល​មានការ​ព្រមាន​នេះ ក្រសួងការពារជាតិ​រុស្ស៊ី​ក៏បាន​បញ្ជាក់​ផងដែរ​ថា កន្លងមក​តួ​ក​គី​បាន​ត្រៀមទ័ព​មួយចំនួន​សម្ង​តា់​នៅតាម​បន្ទាត់​ព្រំដែន​ជាមួយ​ស៊ី​រី  ដែល​អាចជា​ផែនការ​របស់​តួ​ក​គី​ក្នុងការ​អន្តរាគមន៍​ចូលក្នុង​ទឹកដី​ស៊ី​រី​ដែរ​។ ចំណែក​ក្រុម​ប្រដាប់អាវុធ​ហេ​ស្បូ​ឡា ដែលមាន​អ៊ីរ៉ង់​ជា​ខ្នងបង្អែក​នោះ ក៏បាន​ព្រមាន​បណ្តា​រដ្ឋ​អារ៉ាប់​ផងដែរ ដែលមាន​មហិច្ឆតា​ចង់​ផ្តួលរំលំ​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ ។ ក្រុម​នេះ​ប្រកាសថា អ្នក​ដែល​ហ៊ាន​អន្តរាគមន៍​នៅ​ស៊ី​រី ឬ​អ៊ីរ៉ាក់​ក៏ដោយ ដោយ​មិន​ស្តាប់​ការព្រមាន​ក្រោមលេស​តាម​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នឹងត្រូវ​ចូលទៅ​ឋាននរក​។

 បច្ចុប្បន្ន​ទ័ព​រដ្ឋាភិបាល​ស៊ី​រី កាន់តែ​កើន​ឥទ្ធិពល​និង​ខ្លាំង​ជាមុន ដោយមាន​ការជួយ​គាំទ្រ​ពី​សំណាក់​រុស្ស៊ី អ៊ីរ៉ង់ និង​ក្រុម​ប្រដាប់អាវុធ ហេ​ស្បូ​ឡា​នៅ​លី​បង់​ផង​នោះ​។ ថ្មីៗ​នេះ​កងទ័ព​នេះ​បាន​បើ​ការវាយប្រហារ​ដណ្តើម​កា​ន់​កាប់​ទីតាំង​សំខាន់ៗ​មួយចំនួន ជាពិសេស​នៅ​ទីក្រុង Aleppo​។

​ក្រៅពី​បញ្ហា​តានតឹង​នៅក្នុង​ប្រទេស​ស៊ី​រី និង​តំបន់​មជ្ឈិមបូព៌ា ការចរចា​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិរ​វាង​រដ្ឋាភិបាល​ជាមួយ​ក្រុមប្រឆាំង​នៅ​ទីក្រុង​ហ្សឺ​ណែវ​ត្រួវ​ពន្យារពេល​រហូតដល់​ចុងខែ​កុម្ភៈ ទើប​ចាប់ផ្តើម​ឡើងវិញ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ការចរចា​នេះ​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​ពួកក្រុម​ប្រឆាំង​និង​រដ្ឋាភិបាល​អាសាដ ហាក់ដូចជា​គ្មាន​ឆន្ទៈ​ចង់​ចរចា​គ្នា​ទេ​៕ 

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​