ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ជះ​ទឹក​អាស៊ី​តទៅ​លើ​នារី​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ កាលពី​វេលា​ប្រហែល​ម៉ោង​៨:០០​យប់ ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៦ មុន​នេះ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ ម្ដុំ​ផ្សារ​ដី​ថ្មី ស្ថិត​ក្នុងភូមិ​ដម​ណា​ក់​ធំ សង្កាត់​ស្ទឹង​មាន​ជ​យ័ ខណ្ឌ​មាន​ជ​យ័ រាជធានី​ភ្នំពេញ ។ នារី​ដែល​ជា​ស្ត្រី​រង​គ្រោះ​ឈ្មោះ ស៊ុំ សុខ​នី អាយុ​23​ឆ្នាំ មានស្រុក​កំណើត​រស់នៅ ភូមិ​មៀន ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ចំណែកឯ​ជន​បង្កហេតុ​ឈ្មោះ​ង៉ែត ផ​ល្លី ត្រូវជា​ប្តី​ប្រពន្ធ​នឹង​ជន​រង​គ្រោះ ដែល​ជា​ជាងសំណង់ នៅ​ខេត្តសៀមរាប ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា ពេល​ប្រពន្ធ​ចេញ​មក​ពី​ធ្វើការ​រោងចក្រ ដើរ​សំដៅ​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​បុរស​ជា​ប្ដី​និង​ជា​ជន​ដៃដល់​នោះ​បាន​យក​ទឹក​អាស៊ីត​មក​ជះ​ចំ​មុខ​ប្រពន្ធ​របស់​ខ្លួន​បណ្ដាល​ឲ្យ​របួស​ជា​ទម្ងន់ ។ នារី​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ កាល់​ម៉ែ​ត ដើម្បី​ធ្វើការ​សង្គ្រោះ ។ ដើមហេតុ​ដែល​បណ្ដាល​ឲ្យ​មានការ​ជះ​ទឹក​អាស៊ីត​នេះ​កើតឡើង​ពី​ការ​ប្រចណ្ឌ ចាប់​តាំង​បុរស​ជា​ប្តី​មក​ពី​ធ្វើការ​ពី​ខេត្តសៀមរាប​មួយ​ខែ​មុន​នេះ រវាង​ប្តី​ប្រពន្ធ​ទាំង​ពីរ​តែងតែ​មានការ​ឈ្លោះ​គ្នា​ជា​ប្រចាំ ដោយ​មានការ​ប្រចណ្ឌ​ពី​ប្តី​ខ្លាំង​ពេក​ប្រពន្ធ​ទ្រាំ​មិន​បាន​ក៏​រត់​ទៅ​នៅផ្ទះ​បង​មួយ​រយៈ ពេល​ត្រលប់​មក​វិញ​ក៏​នៅ​តែ​មាន​ជម្លោះ​ដដែល​ដោយសារ​ការ​ប្រចណ្ឌ​របស់​ប្ដី ។

ប្ដី​ក៏​បែកគំនិត​គុំ​ជាមួយ​ប្រពន្ធ​ដោយ​បាន​ទិញ​ទឹក​អាស៊ីត​ចំនួន​ពីរ​ដប ដើម្បី​ចាក់​លើ​នារី​រង​គ្រោះ​ដល់​ថ្ងៃ​កើតហេតុ បុរស​ជា​ប្ដី​ក៏​បាន​យក​ទឹក​អាស៊ី​តទៅ​ចាក់​លើ​ប្រពន្ធ​អស់​មួយ​ដប​បណ្ដាល​ឲ្យ​នារី​រង​គ្រោះជា​ប្រពន្ធ រង​គ្រោះ​ផ្នា​ក់​ជា​ដំណំ ៕